រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ នឹងពិភាក្សាអំពីទណ្ឌកម្ម និងថាមពល ជាមួយបណ្តាប្រទេសនៅអាស៊ីកណ្តាល
បរទេស៖ អ្នកនាំពាក្យក្រសួងម្នាក់បាននិយាយថា រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ លោក Johann Wadephul នឹងជួបជាមួយសមភាគី របស់លោកមកពីប្រទេសអាស៊ីកណ្តាល នៅទីក្រុងប៊ែរឡាំងនៅថ្ងៃពុធ ដោយមានប្រធានបទពិភាក្សាជាច្រើនរួមមានថាមពល និងការគេចវេសទណ្ឌកម្មរបស់រុស្ស៊ីនៅក្នុងរបៀបវារៈ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា កញ្ចប់ទណ្ឌកម្មលើកទី ២០ របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី ចំពោះការឈ្លានពានអ៊ុយក្រែនរបស់ខ្លួនអាចឃើញវិធានការ ដាក់លើរដ្ឋអាស៊ីកណ្តាលដូចជា កៀហ្ស៊ីស៊ីស្ថាន ជាលើកដំបូង ដោយសារក្រុមហ៊ុនមកពីប្រទេសមួយចំនួន ក្នុងចំណោមប្រទេសទាំងនេះ ត្រូវបានចោទប្រកាន់ពីបទទិញទំនិញជាប្រព័ន្ធពីប្លុក ហើយបន្ទាប់មកលក់វា ឡើងវិញទៅឱ្យរុស្ស៊ី។
ជាលទ្ធផល បរិមាណពាណិជ្ជកម្ម របស់អាល្លឺម៉ង់ជាមួយប្រទេសដូចជា ប្រទេសកៀហ្ស៊ីស៊ីស្ថាន បានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីការឈ្លានពានឆ្នាំ ២០២២។
អ្នកនាំពាក្យរូបនេះបាននិយាយ កាលពីថ្ងៃចន្ទថា លោក Wadephul នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេស មកពីប្រទេសតួកមេនីស្ថាន តាជីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និងកាហ្សាក់ស្ថាន។
អ្នកនាំពាក្យរូបនេះមិនចង់និយាយថា តើអាល្លឺម៉ង់គាំទ្រទណ្ឌកម្ម របស់សហភាពអឺរ៉ុប ប្រឆាំងនឹងប្រទេសទាំងនេះ ឬអត់នោះទេ។
ប្រែសម្រួលៈ ណៃ តុលា
