សន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីរាត្រីសមោសរសិល្បៈល្ខោនចិន សម្រាប់អបអរបុណ្យចូលឆ្នាំថ្មីចិន ឆ្នាំ២០២៦ របស់ CMG បានបើកធ្វើឡើង នៅទីក្រុងប៉េកាំង
កាលពីថ្ងៃទី ៩ ខែកុម្ភៈ សន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីរាត្រីសមោសរសិល្បៈល្ខោនចិន សម្រាប់អបអរបុណ្យចូលឆ្នាំថ្មីចិន ឆ្នាំ២០២៦ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន( CMG ) បានបើកធ្វើឡើងនៅទីក្រុងប៉េកាំង ។
កម្មវិធីលើកនេះបានរៀបចំធ្វើ នៅភូមិភាគស្វយ័តក្វាងស៊ី ដែលជាទីតំបន់សម្បូរទៅដោយភ្នំបៃតង និងទឹកថ្លា ។ កម្មវិធីសម្តែងបានបង្កើតឡើង តាមទម្រង់ថ្មី ទាន់សម័យ ដើម្បីបង្កបរិយាកាស សប្បាយរីករាយសម្រាប់បុណ្យចូលឆ្នាំចិន ដោយបានរួមបញ្ចូល នូវវប្បធម៌ប្រពៃណីចិន ដ៏ល្អផូផង់ និងការច្នៃប្រឌិតខាងបច្ចេកវិទ្យា ។ ដោយឡែក កម្មវិធីសម្តែងក៏បានរួមបញ្ចូលធាតុផ្សំវប្បធម៌ នៃប្រទេសអាស៊ានជាច្រើនតាមរយៈប្រព័ន្ធវីដេអូ ដើម្បីបង្ហាញពីការតភ្ជាប់ដួងចិត្ត រវាងប្រជាជន និងប្រជាជន និងការរៀនសូត្រ ពីអរិយធម៌គ្នាទៅវិញទៅមក ។

