ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ចេញផ្សាយសៀវភៅស ក្រោមចំណងជើងថា «ការអនុវត្តជាក់ស្តែង របស់ហុងកុង ក្នុងការគាំពារសន្តិសុខជាតិ ក្រោមគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”»
ថ្ងៃទី ១០ ខែកុម្ភៈ ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅស ក្រោមចំណងជើងថា «ការអនុវត្តជាក់ស្តែង របស់ហុងកុង ក្នុងការគាំពារសន្តិសុខជាតិ ក្រោមគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”»។
សៀវភៅសបានចែងថា តាំងពីឈានចូលយុគសម័យថ្មីមក មជ្ឈិមចិនបានអនុវត្តដោយគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងយ៉ាងមុតមាំមិនងាករេ នូវគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ដោយប្រកាន់ខ្ជាប់ នូវទស្សនៈសន្តិសុខជាតិទូទៅ តាក់តែងនិងអនុវត្តច្បាប់ សន្តិសុខជាតិហុងកុង និងអនុវត្តជាក់ស្តែង នូវគោលការណ៍”អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង” ដែលបានជំរុញហុងកុងឱ្យសម្រេច បាននូវការប្រែពីភាពវឹកវរ ទៅជាការគ្រប់គ្រងដោយផ្អែក លើច្បាប់ រហូតដល់ទទួលបានភាពរុងរឿង។
សៀវភៅសបានគូសបញ្ជាក់ថា ការគាំពារសន្តិសុខជាតិ ជាគោលការណ៍ខ្ពស់បំផុត នៃគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ការអនុវត្តច្បាប់សន្តិសុខជាតិហុងកុងបានបង្ការ ទប់ស្កាត់ និងផ្តន្ទាទោសដោយមានប្រសិទ្ធភាពចំពោះរាល់ទង្វើដែលបំផ្លាញសន្តិសុខជាតិ និងធានាបាននូវសិទ្ធិ និងសុខុមាលភាព របស់ប្រជាពលរដ្ឋហុងកុង ។ រដ្ឋាភិបាលមជ្ឈិមនឹងបន្តគាំទ្រហុងកុងក្នុងការពង្រឹងរបាំងសន្តិសុខ និងគាំពារគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ឱ្យដំណើរការដោយស្ថិរភាព និងយូរអង្វែង ដើម្បីជំរុញឱ្យហុងកុង រួមបញ្ចូលទៅក្នុងការអភិវឌ្ឍ របស់ប្រទេសជាតិឱ្យបានកាន់តែល្អ និងរក្សាវិបុលភាព និងស្ថិរភាពយូរអង្វែងនៅហុងកុង៕
