រុស្ស៊ី បញ្ជាក់ថា ខ្លួននឹងមិនចាប់ផ្តើមបង្កេីន ភាពតានតឹង បន្ទាប់ពីសន្ធិសញ្ញា នុយក្លេអ៊ែរផុតកំណត់នោះទេ
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឧ្យដឹងថា រុស្ស៊ី នឹងមិនមែនជាប្រទេសដំបូងគេ ដែលចាត់វិធានការឆ្ពោះ ទៅរកការកើនឡើងនៃភាពតានតឹង បន្ទាប់ពីការផុតកំណត់នៃសន្ធិសញ្ញា កាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) នោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយ NTV របស់រុស្ស៊ី លោក Lavrov បានលេីកឡេីងថា មូស្គូនឹងតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការផុតកំណត់ ហើយខ្លួននឹងដោះស្រាយស្ថានការណ៍ “ដោយការទទួលខុសត្រូវពេញលេញ”។
លោកបានបន្ដថា រុស្ស៊ីមិនរំពឹងថា នឹងមានការឆ្លើយតបបន្ថែមទៀតពីសហរដ្ឋអាមេរិកចំពោះសំណើរបស់ខ្លួន ដើម្បីរក្សាការរឹតបន្តឹងនៃសន្ធិសញ្ញានោះទេ ដោយបន្ថែមថា សន្ធិសញ្ញានេះមិនបានដំណើរការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ។
លោកក៏បានកត់សម្គាល់ផងដែរថា វានឹងពិបាកក្នុងការស្រមៃមើល ការរៀបចំរយៈពេលវែង លើស្ថិរភាពយុទ្ធសាស្ត្រដោយមិនគិតពី សមត្ថភាពនុយក្លេអ៊ែររបស់ចក្រភព អង់គ្លេស និងបារាំង។
សន្ធិសញ្ញា New START ដែលចុះហត្ថលេខា ដោយរុស្ស៊ី និង សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១០ មានគោលបំណងកំណត់ចំនួនក្បាល គ្រាប់នុយក្លេអ៊ែរដែលដាក់ពង្រាយ និងយានជំនិះដឹកជញ្ជូន ។ សន្ធិសញ្ញានេះបានផុតកំណត់នៅថ្ងៃទី៥ ខែកុម្ភៈ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានស្បថថា សហរដ្ឋអាមេរិកនឹងរក្សា ប្រព័ន្ធទប់ស្កាត់នុយក្លេអ៊ែរដ៏គួរឱ្យទុកចិត្ត និងទំនើបកម្មបន្ទាប់ពីការផុតកំណត់ ៕
