លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចុះសួរសុខទុក្ខកម្មាភិបាល និងប្រជាជនតាមមូលដ្ឋាននៅក្រុងប៉េកាំង
ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញត្រួតពិនិត្យ និងស្វែងយល់ការងារនៅសួនច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាព័ត៌មានជាតិ សហគមន៍សេវាថែទាំមនុស្សចាស់ និងផ្សាណាត់លក់ដូរទំនិញសម្រាប់របុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅក្រុងប៉េកាំង ដើម្បីសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនចំពោះកម្មាភិបាលនិងប្រជាជន។

លោក Xi Jinping បានសួរនាំយ៉ាងលម្អិតអំពីសេវាកម្មផ្គត់ផ្គង់អាហារសម្រាប់មនុស្សចាស់ ព្រមទាំងបានកោតសរសើរដល់ការខិតខំប្រឹងប្រែង និងការរួមចំណែករបស់អ្នកដឹកជញ្ជូនទំនិញដល់ផ្ទះ។

លោកបានលើកឡើងថា “ខ្ញុំធ្វើដំណើរជាពិសេសមកចូលរួមអបអរសាទរថ្ងៃបុណ្យ Xiaonian និងស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិនជាមួយអ្នកទាំងអស់គ្នា។ពេលមើលឃើញមានមនុស្សច្រើនអ៊ូអរ បរិយាកាសរីករាយនិងទំនិញសម្បូរបែប ធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់។

ការគោរពនិងការថែទាំមនុស្សចាស់ គឺជាគុណធម៌ប្រពៃណីរបស់ប្រជាជាតិចិន។ គណៈកម្មការបក្សនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវបន្តធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាឱ្យប្រជាជនឆ្លងថ្ងៃបុណ្យឆ្នាំថ្មីដ៏សប្បាយរីករាយ។ ក្នុងអំឡុងពេលត្រួតពិនិត្យនិងស្វែងយល់ការងារ លោក Xi Jinping បានស្តាប់របាយការណ៍ការងាររបស់រដ្ឋបាលក្រុងប៉េកាំង។
លោកបានលើកឡើងថា ក្រុងប៉េកាំងត្រូវតែអនុវត្តការកំណត់ជាយុទ្ធសាស្ត្រចំពោះទីក្រុងប៉េកាំងរបស់គណៈកម្មាធិការមជ្ឈិមបក្ស ក្តាប់ទិសដៅអភិវឌ្ឍន៍ប្រកបដោយគុណភាពថែមទៀត ដើម្បីដើរតួនាទីជាគំរូនៅទូទាំងប្រទេស៕
