ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ លើកឡើងថា មិនទាន់បានទទួលសំណើច្បាស់លាស់ ណាមួយឡើយ ពីសហរដ្ឋអាមេរិក

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មន្ត្រីសន្តិសុខអ៊ីរ៉ង់ កំពូលមួយរូបបាននិយាយ កាលពីថ្ងៃពុធថា ទីក្រុងតេហរ៉ង់ មិនទាន់ទទួលបានសំណើច្បាស់លាស់ ណាមួយពីសហរដ្ឋអាមេរិក បើទោះបីជាកំពុងបន្តការចរចា ដោយប្រយោលក៏ដោយ ។

លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ (SNSC) លោក Ali Larijani បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Jazeera របស់ប្រទេសកាតា ក្នុងអំឡុងដំណើរ ទស្សនកិច្ចទៅកាន់ទីក្រុង Doha ដោយបានធ្វើការអត្ថាធិប្បាយលើជុំទីមួយ នៃកិច្ចចរចានុយក្លេអ៊ែរជាថ្មីដែលបានធ្វើឡើង នៅរដ្ឋធានី Muscat ប្រទេស Omani កាលពីថ្ងៃសុក្រ។

លោកLarijani បាន​ពណ៌នា​កិច្ច​ប្រជុំ​នេះ​ថា​គ្រាន់​តែ​ជា​ការ​ផ្លាស់​ប្តូរ​សារ​មួយ​ប៉ុណ្ណោះ ហើយ​បាន​សង្កត់​ធ្ងន់​ថា​ការ​ចរចា​នៅ​តែ​កំពុង​ដំណើរការ ។ លោកបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ដើម្បីគាំទ្រដល់កិច្ចពិភាក្សានេះ ហើយបានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ចំពោះផ្នែកការទូត។

លោកLarijani បានលើកឡើងថា ការកំណត់លក្ខណៈការចូលរួមរបស់សហរដ្ឋអាមេរិកថា ជាការផ្លាស់ប្តូរឆ្ពោះទៅរក ផ្លូវសមហេតុផល។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាន ព្រមានថា ការវាយប្រហារណាមួយ របស់អាមេរិក នឹងទាក់ទាញការសងសឹកប្រឆាំងនឹង មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top