ព័ត៌មានអន្តរជាតិ

លោក Trump លើកឡើងថា ការសន្ទនាគ្នាជាមួយនឹងអ៊ីរ៉ង់ នៅតែបន្តដើម្បីពិនិត្យថា វាអាចប្រើប្រាស់ បានឬយ៉ាងណា

បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា កិច្ចចរចារវាង សហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងបន្តមើលថា តើកិច្ចព្រមព្រៀងមួយអាចបញ្ចប់បានដែរឬទេ ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំបិទទ្វារ របស់គាត់ជាមួយការបំពេញទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu នៅសេតវិមានកាលពីថ្ងៃពុធ។

លោក Trump បាននិយាយនៅក្នុងការបង្ហោះនៅលើ Truth Social ថា ៖ខ្ញុំទើបតែបានបញ្ចប់ការជួបជាមួយនាយករដ្ឋមន្ត្រី Netanyahu នៃប្រទេសអ៊ីស្រាអែល និងតំណាងជាច្រើនរូប របស់គាត់ជាច្រើនរូបផ្សេងទៀត។

លោក Trump បាននិយាយថា ៖ មិនមានអ្វីច្បាស់លាស់ ដែលសម្រេចបានក្រៅពីខ្ញុំបានទទូចថា ការចរចាជាមួយអ៊ីរ៉ង់បន្តមើលថា តើកិច្ចព្រមព្រៀងមួយអាច ត្រូវបានបញ្ចប់។

លោកបន្តថាប្រសិនបើអាច ខ្ញុំសូមឲ្យលោកនាយករដ្ឋមន្រ្ដីដឹងថា វានឹងក្លាយជាការពេញចិត្តសម្រាប់គ្រប់ភាគី។ ប្រសិនបើវាមិនអាចទេ យើងគ្រាន់តែត្រូវមើលថា តើលទ្ធផលនឹងទៅជាយ៉ាងណាជាមុនសិន។

គួរឲ្យដឹងដែរថារដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តេហរ៉ង់​បាន​ធ្វើ​កិច្ច​ចរចា​ដោយ​ប្រយោល ​របស់​ពួកគេ​កាលពី​ថ្ងៃ​សុក្រ​ក្នុង​រដ្ឋធានី​ Muscat របស់​ប្រទេស​អូម៉ានី​ចំពេល​មាន​ភាព​តានតឹង​រវាង​ភាគី​ទាំង​ពីរ ​និង​ការ​បង្កើត​យោធា​របស់​សហរដ្ឋ​អាមេរិក ​នៅ​ក្បែរ​ប្រទេស​អ៊ីរ៉ង់៕

ប្រែសម្រួល៖ស៊ុនលី

To Top