លោក Xi Jinping អបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាមួយឥស្សរជនក្នុង និងក្រៅបក្សខណៈពេលបុណ្យឆ្នាំចិនឆ្នាំមមី ដែលជាបុណ្យប្រពៃណីរបស់ជនជាតិចិនខិតចូលមកដល់
នារសៀលថ្ងៃទី១១ ខែកុម្ភៈ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានជួបជុំគ្នាជាមួយតំណាងនានានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាធិបតេយ្យ អ្នកទទួលខុសត្រូវនៃសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិន និងឥស្សរជនមិនកាន់បក្សនៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង ដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។
លោក Xi Jinping បានតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សូមសួរសុខទុក្ខដោយស្មោះស្ម័គ្រ និងសម្តែងជូនពរដ៏ល្អបវរចំពោះគណបក្សប្រជាធិបតេយ្យនានា សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្ម ឥស្សរជនមិនកាន់បក្ស និងសមាជិកនៃរណសិរ្សរួបរួមរបស់ចិន៕
