ព័ត៌មានអន្តរជាតិ

ព្រឹត្តិការណ៍​ ”​ពិធីចាប់ផ្តើមសម្រាប់កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​” សម្រាប់រុស្ស៊ីនៃ CMG បាន​បើកធ្វើនៅក្រុងមូស្គូ

ថ្ងៃទី១០ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ​ព្រឹត្តិការណ៍​”​ពិធីចាប់ផ្តើមសម្រាប់កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​” សម្រាប់រុស្ស៊ីនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន( CMG )បាន​បើកធ្វើនៅក្រុងមូស្គូរដ្ឋធានីរុស្ស៊ី។

​លោក​ Shen Haixiong អគ្គនាយក CMG បាន​ថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា​ ​ក្នុងនាមជា​ព្រឹត្តិការណ៍វប្បធម៌ប្រចាំ​ដែល​មានទស្សនិកជន​ច្រើនបំផុតជុំវិញពិភពលោក​ ​កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបាន​រៀបចំ​ ៤៣​ ឆ្នាំជាប់ៗគ្នា​។ 

​កម្មវិធីរាត្រីសមោសរឆ្នាំនេះ នឹងរៀបចំធ្វើឡើងក្នុងទម្រង់ ​”​5k +4K/8K+AI” ព្រមនិង​បញ្ចញឧត្តមភាពនៃការផ្សព្វផ្សាយជាភាសា​​ ៨៥ ភាសា ដើម្បីផ្តល់កម្មវិធីសម្តែងវប្បធម៌យ៉ាងមហោស្ចារ្យជូនទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស។ យើងក៏នឹងរៀបចំ​ធ្វើព្រឹត្តិការណ៍ ​”​ពិធីចាប់ផ្តើមសម្រាប់កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​” នៅតំបន់ជាច្រើន​ជុំវិញពិភពលោក​ ​ដើម្បីធ្វើឱ្យ​ទស្សនិកជន​ទូទាំងពិភពលោក​ដកបទពិសោធដោយផ្ទាល់ពីបរិយាកាសសប្បាយរីករាយ​នៃបុណ្យចូលឆ្នាំថ្មីចិន៕

To Top