ព័ត៌មានអន្តរជាតិ

ទូរទស្សន៍​BBC កាត់បន្ថយខ្ទង់ចំណាយខ្លាំង ខណៈដែលទស្សនិកជន ចាប់ផ្តើមងាកចេញ ពីប្រព័ន្ធផ្សព្វផ្សាយមួយនេះ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ទូរទស្សន៍​រដ្ឋ ​របស់​អង់គ្លេស BBC បាន​ប្រកាស​ពី​ការ​កាត់​បន្ថយ​យ៉ាង​ខ្លាំង ដោយ​លើក​ឡើង​ពី​សម្ពាធ​ ផ្នែក​ហិរញ្ញវត្ថុគឺជាបញ្ហាធំចំបងគេ ។
ការសម្រេចចិត្តនេះកើតឡើង នៅពេលដែលបណ្តាញនេះ ប្រឈមមុខនឹង បញ្ហាកេរ្តិ៍ឈ្មោះកើនឡើង និងបណ្តឹងបរិហារកេរ្តិ៍ចំនួន១០ពាន់លានដុល្លារ ដែលប្តឹងដោយប្រធានាធិបតីអាមេរិក Donald Trump ។

BBCបានប្រាប់បុគ្គលិករបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ អំពីការកាត់បន្ថយប្រមាណជា១០ភាគរយ ដែលជិតមកដល់ដល់មូលដ្ឋាន ចំណាយប្រចាំឆ្នាំរបស់ខ្លួន ក្នុងរយៈពេល៣ឆ្នាំខាងមុខ ហើយថាការកាត់បន្ថយនេះនឹង ប៉ះពាល់ដល់ផ្នែកទាំងអស់ នៃសាជីវកម្មរួមទាំងផ្នែកសេវាសាធារណៈ ដែលផ្តល់ហិរញ្ញប្បទានដោយថ្លៃអាជ្ញាប័ណ្ណរបស់ខ្លួន នេះបើយោងតាមសារព័ត៌មាន The Telegraph ។

សារព័ត៌មានដដែលនេះបានដកស្រង់សម្តីអ្នកនាំពាក្យរបស់ BBC ថា ៖នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយដែលផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស យើងបន្តប្រឈមមុខ នឹងសម្ពាធផ្នែកហិរញ្ញវត្ថុ យ៉ាងច្រើនបន្ថែមទៀត។

កាសែតនេះបានកត់សម្គាល់ថា ការចំណាយប្រតិបត្តិការរបស់ BBC មានត្រឹមតែជាង៨ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលមានន័យថាការសន្សំ នឹងមានប្រហែល៨០០លានដុល្លារ។ ស្ថានីយទូរទស្សន៍នេះ ធ្លាប់បានសន្យាថា នឹងកាត់បន្ថយចំនួន៩៥៣លានដុល្លារ ក្រោមកម្មវិធីកាត់បន្ថយការចំណាយដែលមានស្រាប់។

ទូរទស្សន៍នេះត្រូវបានគេរាយការណ៍ថា បាត់បង់ប្រាក់ចំណូលប្រហែល ១,៣៦ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយសារគ្រួសារកាន់តែច្រើនងាក ទៅរកសេវាកម្ម ស្ទ្រីមអនឡាញ ជំនួសវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top