ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក លប់ចោលកិច្ចប្រជុំក្រុមអ្នកគាំទ្រ អ៊ុយក្រែន នៅនាទីចុងក្រោយ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត Financial Times បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានលប់ចោលការចូលរួមកិច្ចប្រជុំ មួយស្តីពីអ៊ុយក្រែនភ្លាមៗនៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich នៅនាទីចុងក្រោយ។

ការជួបជុំគ្នាដែលត្រូវបានហៅថា Berlin Format កាលពីថ្ងៃសុក្រត្រូវបានចូលរួមដោយអ្នកគាំទ្រអឺរ៉ុបរបស់ទីក្រុងគៀវ រួមទាំងប្រធានាធិបតីបារាំង Emmanuel Macron អធិការបតីអាល្លឺម៉ង់ Friedrich Merz ក៏ដូចជាប្រធានគណៈកម្មការអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប និងអង្គការណាតូ ដែលចង់បញ្ចូល ដំណើរការចក្ខុវិស័យរបស់ពួកគេនៃ កិច្ចព្រមព្រៀងសន្តិភាព ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

មន្ត្រីអឺរ៉ុបដែលមិនបញ្ចេញឈ្មោះម្នាក់ បានពណ៌នាការលុបចោលនៅនាទីចុងក្រោយ ដោយបានស្តីបន្ទោសជាផ្លូវការ លើការចោទប្រកាន់ថា ជម្លោះនៃការរៀបចំកាលវិភាគ ថាជា ការងារដ៏ឆ្កួតលីលា ខណៈដែលម្នាក់ទៀតបានប្រាប់ FT ថាដោយគ្មាន Rubio កិច្ចប្រជុំទាំងមូល គឺមិនមានធាតុចូលគ្រប់គ្រាន់នោះទេ ។

គួរឲ្យដឹងដែរថាលោកRubio គ្រោងនឹងថ្លែងសុន្ទរកថានៅក្នុងសន្និសីទទីក្រុង Munich នៅព្រឹកថ្ងៃសៅរ៍ ហើយនឹង ចូលរួមជាមួយរុស្ស៊ី-អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំជាច្រើនរបស់គាត់ នៅខាងក្រៅនៃកិច្ចប្រជុំនេះផង បើយោងតាមមន្ត្រីអាមេរិកបានបញ្ជាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top