ប្រទេសឥណ្ឌា អនុម័តការទិញមីស៊ីល S-400 បន្ថែមទៀតពីប្រទេសរុស្ស៊ី ដែលមានតម្លៃប្រមាណ ១,១ ពាន់លានដុល្លារ
បរទេស៖ កាសែត Hindustan Times បានរាយការណ៍នៅថ្ងៃសុក្រថា ប្រទេសឥណ្ឌាបានអនុម័តការទិញមីស៊ីល S-400 បន្ថែមទៀតពីប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមរបាយការណ៍ ដែលបានប៉ាន់ប្រមាណតម្លៃមីស៊ីល ទាំងនោះថា មានតម្លៃ ១,១ ពាន់លានដុល្លារ ចំណែក ក្រុមប្រឹក្សាទិញយកការពារជាតិ បានផ្តល់ការទទួលយកភាពចាំបាច់ (AoN) សម្រាប់ការទិញមីស៊ីលចំនួន ២៨៨ គ្រាប់សម្រាប់ប្រព័ន្ធមីស៊ីលដីទៅអាកាស S-400 របស់រុស្ស៊ី។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិឥណ្ឌាបាននិយាយថា ខ្លួនបានអនុលោមតាម AoN សម្រាប់ការទិញដែលមានតម្លៃ ៣៩ ពាន់លានដុល្លារសម្រាប់ទំនើបកម្ម និងតម្រូវការប្រតិបត្តិការ។
សេចក្តីថ្លែងការណ៍នេះមិនបាននិយាយអំពីមីស៊ីល S-400 ទេ ប៉ុន្តែបានសំដៅទៅលើការទិញមីស៊ីលប្រយុទ្ធ យន្តហោះចម្បាំងពហុតួនាទី យន្តហោះ Rafale និងផ្កាយរណប Air-Ship-Based High Altitude Pseudo។
របាយការណ៍របស់ Hindustan Times បាននិយាយថា កងទ័ពអាកាសឥណ្ឌា (IAF) កំពុងស្វែងរកប្រព័ន្ធ S-400 ពីរុស្ស៊ី ដើម្បីដាក់បញ្ចូលជាមួយប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លី Pantsir។ កាសែតបានបន្ថែមថា AoN ដែលបានរាយការណ៍គឺសម្រាប់មីស៊ីលរយៈចម្ងាយខ្លីចំនួន ១២០ គ្រាប់ និងមីស៊ីលរយៈចម្ងាយឆ្ងាយចំនួន ១៦៨ គ្រាប់ ហើយការទិញនឹងត្រូវបានពន្លឿន។
ប្រទេសឥណ្ឌា ដែលមានប្រព័ន្ធ S-400 ចំនួនបួន ត្រូវបានគ្រោងនឹងទទួលបានពីរបន្ថែមទៀតនៅឆ្នាំនេះ៕
ប្រែប្រួលៈ ណៃ តុលា
