កងទ័ពអាកាសអាមេរិក ផ្តល់កិច្ចសន្យាផ្តាច់មុខដល់ក្រុមហ៊ុន Boeing ឲ្យផលិតគ្រាប់បែកសមត្ថភាពបំផ្លាញ មូលដ្ឋានក្រោមដីបន្ថែម បន្ទាប់ពីការវាយប្រហារ នុយក្លេអ៊ែររបស់អ៊ីរ៉ង់
បរទេស៖ កងទ័ពអាកាសសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុន Boeing សម្រាប់គ្រាប់បែកបំផ្លាញបន្ទាយដ៏ធំថ្មី ដើម្បីជំនួសគ្រាប់ដែលប្រើ ក្នុងការវាយប្រហារកាលពីខែមិថុនាឆ្នាំមុន លើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។
យោងតាមគេហទំព័រ Defense News បានឱ្យដឹងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ថា នៅក្នុងច្បាប់ចម្លង នៃការជូនដំណឹងអំពីយុត្តិកម្ម ដែលបានបង្ហោះតាមអ៊ីនធឺណិត កាលពីថ្ងៃព្រហស្បតិ៍ កងទ័ពអាកាសបាននិយាយថា ខ្លួនត្រូវផ្តល់កិច្ចសន្យាផ្តាច់មុខដល់ក្រុមហ៊ុនយក្សការពារជាតិអាមេរិក ពីព្រោះក្រុមហ៊ុននេះជាអ្នកលក់តែមួយគត់ដែលផលិតឧបករណ៍បំបែកអាវុធដ៏ធំ GBU-57។ ការចេញកិច្ចសន្យាទៅអ្នកលក់ផ្សេងទៀត “នឹងបណ្តាលឱ្យមានការពន្យារពេលដែលមិនអាចទទួលយកបាន” និងធ្វើឱ្យខូចដល់ការត្រៀមខ្លួន របស់កងទ័ពអាកាស សេវាយោធាអាមេរិកបាននិយាយនៅក្នុងការជូនដំណឹង។
ការជូនដំណឹងអំពីយុត្តិកម្ម និងការអនុម័តបាននិយាយថា “សកម្មភាពនេះគឺចាំបាច់ដើម្បីស្តារការត្រៀម ខ្លួនប្រតិបត្តិការ … និងធានាថា បញ្ជាការវាយប្រហារសកល របស់កងទ័ពអាកាស (AFGSC) មានទ្រព្យសម្បត្តិចាំបាច់ដើម្បីគាំទ្រ ផែនការសង្គ្រាមបន្ទាន់ជា យុទ្ធសាស្ត្រសម្រាប់បញ្ជាការប្រយុទ្ធទាំងអស់”។
MOP គឺជាគ្រាប់រំសេវដឹកនាំទម្ងន់ ៣០.០០០ ផោនដែលកងទ័ពអាកាសប្រើដើម្បីបំផ្លាញគោលដៅរឹង ឬកប់ជ្រៅដូចជាមន្ទីរពិសោធន៍ក្រោមដី ឬបន្ទាយសត្រូវ។ ស្រោមដែករបស់ MOP អនុញ្ញាតឱ្យវាជ្រាបចូលប្រហែល ២០០ ហ្វីតតាមរយៈថ្ម ឬសារធាតុក្រាស់ផ្សេងទៀត មុនពេលបំផ្ទុះបន្ទុកធម្មតា ៕
ប្រែសម្រួលៈ ណៃ តុលា
