ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ប្រារព្ធធ្វើពិធីសំណេះសំណាល អបអរសាទរបុណ្យចូលឆ្នាំថ្មីចិន ក្រោមអធិបតីភាព របស់ប្រធានរដ្ឋចិន លោក Xi Jinping
ព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានប្រារព្ធធ្វើពិធីសំណេះសំណាល អបអរសាទរបុណ្យចូលឆ្នាំថ្មីចិន នៅវិមានសភាប្រជាជន នៅក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថា ។ លោកបានតាងនាមមជ្ឈិមបក្ស និងក្រុមប្រឹក្សា កិច្ចការរដ្ឋចិន ជូនពរឆ្នាំថ្មី ចំពោះប្រជាជនគ្រប់ជនជាតិ ជនរួមជាតិតំបន់រដ្ឋបាលពិសេសហុងកុង និង ម៉ាកាវ ជនរួមជាតិតៃវ៉ាន់ និងអាណិកជនចិន នៅឯនាយសមុទ្រ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា មួយឆ្នាំកន្លងទៅនេះ ភារកិច្ចជាគោលដៅសំខាន់ៗ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមចិនពេញមួយឆ្នាំ ត្រូវបានសម្រេចដោយរលូន ផែនការជាតិ ៥ ឆ្នាំទី ១៤ បានបញ្ចប់ដោយគាប់ប្រសើរ កម្លាំងសេដ្ឋកិច្ច កម្លាំងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា កម្លាំងការពារជាតិ និងកម្លាំងចម្រុះរបស់ចិនបានឡើងដល់កម្រិតថ្មី ការធ្វើទំនើបកម្មតាមបែបផែនចិន បានបោះជំហានយ៉ាងរឹងមាំ ។
ឆ្នាំ ២០២៦ គឺជាឆ្នាំដំបូង នៃការអនុវត្តផែនការជាតិ ៥ ឆ្នាំទី ១៥ ។ យើងត្រូវប្រកាន់ខ្ជាប់ នូវការចាត់ទុកគំនិតសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យ ជាគោលការណ៍ណែនាំ អនុវត្តដោយស៊ីជម្រៅនូវស្មារតីនៃរាល់សន្និសីទ ពេញអង្គ នៃសមាជបក្សកុម្មុយនីស្តចិន អាណត្តិទី ២០ និងគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិ
ទី ២០ អនុវត្ត តាមគំនិតអភិវឌ្ឍន៍ថ្មី ដោយគ្រប់ជ្រុងជ្រោយ និង ត្រឹមត្រូវ ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ រក្សាភាពសុខដុមរមនា និងស្ថិរភាពក្នុងសង្គម ដើម្បីសម្រេបាននូវការចាប់ផ្តើមដ៏ល្អប្រសើរនៃផែនការជាតិ ៥ ឆ្នាំទី ១៥ របស់ចិន។
រមណីយដ្ឋាន Zhouzhuang តុបតែងលម្អដោយចង្កៀងកោម ក្រហម ដែលជាបេតិកភណ្ឌវប្បធម៌អរូបី
នាយប់ថ្ងៃទី ១១ ខែកុម្ភៈ ពិធីបង្កៀងគោមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឃុំ Zhou zhuang ក្រុង Kunshan ខេត្ត Jiangsu ប្រទសចិនបានចាប់ដំណើរការ ដោយបានបង្ហាញ ទាំងសិប្បកម្មចង្កៀងគោមចម្រុះពណ៌ Zigong ដែលជាកម្មវិធីជាតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ និងទេសភាពដ៏ស្រស់ស្អាត នៃរមណីយដ្ឋាន Zhouzhuang៕
