អ៊ីរ៉ង់ រិះគន់វិធីសាស្រ្តខុសឆ្គងរបស់សហភាពអឺរ៉ុប ចំពោះទីក្រុងតេអេរ៉ង់
តេអេរ៉ង់៖ អ៊ីរ៉ង់ បានរិះគន់ «វិធីសាស្រ្តមិនត្រឹមត្រូវ» របស់សហភាពអឺរ៉ុប ចំពោះប្រទេសនេះ ជាពិសេសការកំណត់របស់ប្លុកអំពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមជាអង្គការភេរវកម្ម និង «អន្តរាគមន៍មិនសមរម្យ» របស់ខ្លួននៅក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃសុក្រក្នុងអំឡុងពេលនិយាយទូរស័ព្ទជាមួយសមភាគីស៊ីបរបស់លោក គឺលោក Constantinos Kombos ដែលប្រទេសរបស់លោកកាន់តំណែងជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុប នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអ៊ីរ៉ង់។
លោក Araghchi ក៏បានរិះគន់ជំហរ «មិនត្រឹមត្រូវ» របស់សហភាពអឺរ៉ុប លើការវិវត្តនៅអាស៊ីខាងលិច ដោយជំរុញឱ្យប្លុកពិចារណាឡើងវិញនូវវិធីសាស្រ្ត «មិនស្ថាបនា» របស់ខ្លួន ចំពោះអ៊ីរ៉ង់ និងតំបន់។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការចរចានុយក្លេអ៊ែរឡើងវិញរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នេះបេីយោងតាមការចុះផ្សយរបស់ទៅភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមសេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់ លោក Kombos បានស្វាគមន៍ ចំពោះការបន្តកិច្ចចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការបន្តការចរចា និងកាត់បន្ថយភាពតានតឹង៕
ប្រែសម្រួល ឈូក បូរ៉ា
