អ៊ីរ៉ង់ ជិតឈានដល់កិច្ច ព្រមព្រៀងជាមួយចិន ដើម្បី ទិញមីស៊ីល ប្រឆាំងនាវាចម្បាំង ខណៈដែលសហរដ្ឋអា មេរិក ដាក់ពង្រាយកងកម្លាំង ជើងទឹកដ៏ធំមួយ នៅជិតឆ្នេរសមុទ្រអ៊ីរ៉ង់
បរទេស៖ យោងតាមមនុស្សប្រាំមួយ នាក់ដែលដឹងអំពីការចរចា គឺប្រទេសអ៊ីរ៉ង់ជិតឈានដល់ កិច្ចព្រមព្រៀងជាមួយចិន ដើម្បីទិញមីស៊ីល ប្រឆាំងនាវាចម្បាំង ខណៈដែលសហរដ្ឋអាមេរិក ដាក់ពង្រាយកងកម្លាំងជើងទឹកដ៏ធំមួយ នៅជិតឆ្នេរសមុទ្រអ៊ីរ៉ង់ មុនពេលការវាយប្រហារ ដែលអាចកើត មានលើសាធារណរដ្ឋអ៊ីស្លាម។
យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រភពព័ត៌មានបាននិយាយថា កិច្ចព្រមព្រៀងសម្រាប់មីស៊ីល CM-302 ដែលផលិតនៅប្រទេសចិនជិតបញ្ចប់ហើយ ទោះបីជាមិនទាន់មានការព្រមព្រៀងគ្នា អំពីកាលបរិច្ឆេទដឹកជញ្ជូនក៏ដោយ ។
មីស៊ីលល្បឿនលឿនជាងសំឡេង ទាំងនេះមានចម្ងាយប្រហែល ២៩០ គីឡូម៉ែត្រ ហើយត្រូវបានរចនាឡើង ដើម្បីគេចពីការការពាររបស់នាវាដោយហោះហើរទាប និងលឿន។ ការដាក់ពង្រាយរបស់មីស៊ីលប្រភេទនេះ នឹងបង្កើនសមត្ថភាពវាយប្រហាររបស់អ៊ីរ៉ង់យ៉ាងខ្លាំង និងបង្កការគំរាមកំហែង ដល់កងកម្លាំងជើងទឹកអាមេរិកនៅក្នុងតំបន់, នេះបើយោងតាមអ្នកជំនាញអាវុធពីររូប។
ការចរចាជាមួយចិនដើម្បីទិញ ប្រព័ន្ធអាវុធមីស៊ីល ដែលបានចាប់ផ្តើមយ៉ាងហោចណាស់ពីរឆ្នាំមុន បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីសង្គ្រាម រយៈពេល ១២ ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ក្នុងខែមិថុនា នេះបើយោងតាម មនុស្សប្រាំមួយនាក់ ដែលដឹងអំពីការចរចា រួមទាំងមន្ត្រីបីនាក់ដែលត្រូវបានរដ្ឋាភិបាលអ៊ីរ៉ង់ ជូនដំណឹង ក៏ដូចជាមន្ត្រីសន្តិសុខបីនាក់៕
ប្រែប្រួលៈ ណៃ តុលា
