ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ របស់បណ្តាញ ទូរទស្សន៍ CGTN ៖ ទំនាក់ទំនង រវាងចិន និងអាល្លឺម៉ង់ បព្ជាក់ថាផ្លូវឆ្ងាយ ដឹងកម្លាំងសេះ ពេលវេលាយូរ ដឹងចិត្តមនុស្ស

លោក Friedrich Merz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ បានចាប់ផ្តើមបំពេញទស្សនកិច្ច ជាលើកដំបូងនៅប្រទេសចិន ក្នុងអាណត្តិកាលរបស់លោក ដែលបានក្លាយជាថ្នាក់ដឹកនាំ នៃប្រទេសអឺរ៉ុបមួយរូបទៀត ដែលបានមកបំពេញទស្សនកិច្ច នៅប្រទេសចិនក្នុងរយៈពេលបីខែ បន្ទាប់ពីប្រទេសបារាំង អៀរឡង់ ហ្វាំងឡង់និងអង់គ្លេស ។ ការស្ទង់មតិដែលធ្វើឡើង ដោយបណ្តាញ ទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើ អ៊ីនធឺណិត ទូទាំងពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៣,៩ ភាគរយបាន សម្គាល់ឃើញថា ប្រទេសអឺរ៉ុប នានាបាន និងកំពុង ស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន វាមានអំណោយផល ដល់ការឆ្លើយតបនឹងភាព មិនប្រាកដប្រជា នៃស្ថានការណ៍អន្តរជាតិ ។

នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគី សរុបរវាងចិននិងអាល្លឺម៉ង់បានឈានដល់ ២៥១,៨ ពាន់លានប្រាក់អឺរ៉ូ ដែលបានកើនឡើង ២,១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ប្រទេសចិនបានក្លាយជាដៃ គូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ ។ ការស្ទង់មតិលើកនេះបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,២ ភាគរយបានសម្គាល់ឃើញថា ទីផ្សារដ៏ធំធេង របស់ប្រទេសចិន គឺជាកាលានុវត្តភាពដ៏សំខាន់សម្រាប់សហគ្រាសអាល្លឺម៉ង់ ដោយឡែកអ្នកផ្តល់បទសម្ភាសន៍ចំនួន ៦៨,៩ ភាគរយបានលើកឡើងថា ប្រទេសចិននិងអាល្លឺម៉ង់គឺជាដៃគូ តែមិនមែនជាគូប្រជែងទេ ហើយកិច្ច សហប្រតិបត្តិការ រវាងភាគីទាំងពីរសំខាន់ ជាងការប្រកួតប្រជែង គំនិតឯកភាពរួមសំខាន់ជាង ការខ្វែងគំនិតគ្នា ៕

To Top