សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មថ្មី ដែលផ្តោតលើការលក់ប្រេង និងការផលិតអាវុធរបស់អ៊ីរ៉ង់
វ៉ាស៊ីនតោន៖ រដ្ឋបាលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើបុគ្គល អង្គភាព និងនាវាជាង ៣០គ្រឿង ដែលអនុញ្ញាតឱ្យមានការលក់ប្រេង និងការផលិតមីស៊ីលផ្លោង និងអាវុធទំនើប (ACW) របស់អ៊ីរ៉ង់ ដោយខុសច្បាប់។
ប្រកាសដោយការិយាល័យ គ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងរតនាគារនៅក្នុងសេចក្តីថ្លែងការណ៍មួយ វិធានការទាំងនេះបាន កំណត់គោលដៅលើនាវាចំនួន ១២គ្រឿង និងម្ចាស់ និងប្រតិបត្តិកររៀងៗខ្លួន។
សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ទណ្ឌកម្មទាំងនេះក៏បានកំណត់គោលដៅបណ្តាញច្រើន ដែលអនុញ្ញាតឱ្យកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ និងក្រសួងការពារជាតិ និងភស្តុភារកម្មកងកម្លាំង ប្រដាប់អាវុធធានានូវសម្ភារៈបឋម និងគ្រឿងចក្ររសើបដែលត្រូវការ ដើម្បីបង្កើតឡើងវិញ នូវសមត្ថភាពផលិតមីស៊ីលផ្លោង និងអាវុធទំនេីប ក៏ដូចជាការរីកសាយភាយយាន គ្មានមនុស្សបើកទៅកាន់ប្រទេសទី៣។
យោងតាមសេចក្តីថ្លែងការណ៍នេះ នៅឆ្នាំ ២០២៥ រដ្ឋបាលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើបុគ្គល នាវា និងយន្តហោះជាង ៨៧៥ គ្រឿង ដែលជាផ្នែកមួយនៃយុទ្ធនាការ «ដាក់សម្ពាធអតិបរមា» របស់ទីក្រុងវ៉ាស៊ីនតោនលើអ៊ីរ៉ង់។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ អភិវឌ្ឍអាវុធ នុយក្លេអ៊ែរឡើយ ខណៈដែលចោទប្រកាន់ ប្រទេសនេះថាកំពុងអភិវឌ្ឍមីស៊ីល ដែលអាចបាញទៅដល់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
