លោក Rubio បង្ហាញលក្ខខណ្ឌមួយចំនួន របស់អាមេរិក សម្រាប់កិច្ចព្រមព្រៀង នុយក្លេអ៊ែរជាសកល
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយថារាល់កិច្ចព្រមព្រៀង គ្រប់គ្រងអាវុធនុយក្លេអ៊ែរនាពេលអនាគត ត្រូវតែរួមបញ្ចូលប្រទេសចិន ជាមួយសហរដ្ឋអាមេរិក និងរុស្ស៊ី។ លោកបានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោននឹងបន្តដាក់សម្ពាធសម្រាប់ការចរចាត្រីភាគីជាមួយក្រុងប៉េកាំង និងក្រុងម៉ូស្គូផងដែរ។
សន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញានុយក្លេអ៊ែរ ចុងក្រោយដែលនៅសេសសល់ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ បានផុតកំណត់នៅ ដើមខែនេះទៅហើយ។
លោកRubio បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា ៖យើងគិតថានៅទីបំផុត នៅក្នុងសតវត្សទី២១នេះ ដើម្បីឱ្យមានកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ ពិតប្រាកដមួយវាត្រូវតែមានការចូលរួមពីប្រទេសចិន។
លោកប្រធានាធិបតីអាមេរិកកន្លង មកតែងតែបានបញ្ជាក់ជំនឿយ៉ាងមុតមាំថា ដើម្បីឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ណាមួយនៅក្នុងសតវត្សទី២១មានភាពស្របច្បាប់ វាត្រូវតែមានការចូលរួមពីប្រទេសទាំងបីនេះ។
លោកRubio បានទទួលស្គាល់ថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំងគឺតូចជាងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងអាមេរិកឆ្ងាយណាស់ ប៉ុន្តែបានច្រានចោលនេះថា មិនពាក់ព័ន្ធទៅនឹងភាពចាំបាច់នោះទេ ។ លោកបានអះអាងថា ចិន ពិតជាមានសមត្ថភាពតាមទាន់ ហើយកំពុងធ្វើដំណើរយ៉ាងល្អ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សន្ធិសញ្ញា New START បានផុតកំណត់នៅថ្ងៃទី៥ ខែកុម្ភៈ។ទីក្រុងមូស្គូ បានស្នើឱ្យរក្សាកាតព្វកិច្ចនៅលើក្បាលគ្រាប់សម្រាប់រយៈពេលមួយឆ្នាំទៀត ប្រសិនបើទីក្រុង វ៉ាស៊ីនតោន ឆ្លើយតប ប៉ុន្តែគំនិតផ្តួចផ្តើមនេះ មិនបានឆ្លើយតបនៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី
