លោក Zelensky ជឿជាក់ថា ជំនួបត្រីភាគី នឹងត្រូវធ្វើឡើងម្តងទៀត នៅដើមខែមិនា
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កិច្ចប្រជុំត្រីភាគីបន្ទាប់អំពីបញ្ហាប្រទេសអ៊ុយក្រែន នឹងអាចប្រព្រឹត្តទៅ នៅដើមខែមីនា ក្នុងទីក្រុង Abu Dhabi។
ការអះអាងអំពីពេលវេលាកំណត់ថ្មីនេះ ត្រូវបានធ្វើឡើងដោយប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃពុធ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំរវាងក្រុមចរចារបស់អ៊ុយក្រែន និងបេសកជនរបស់ប្រធានាធិបតីអាមេរិក Donald Trump លោក Zelensky បាននិយាយថា មានការត្រៀមខ្លួនកាន់តែខ្លាំងឡើង សម្រាប់កិច្ចប្រជុំត្រីភាគីមួយផ្សេងទៀត ហើយថាការត្រៀមរៀបចំកំពុងដំណើរការ សម្រាប់ទម្រង់កម្រិតមេដឹកនាំ ដែលអាចធ្វើទៅបាន។
ឥឡូវនេះមានការត្រៀមខ្លួនកាន់តែច្រើន សម្រាប់ទម្រង់ត្រីភាគីបន្ទាប់។ ភាគច្រើនទំនងជាកិច្ចប្រជុំបន្ទាប់នឹងធ្វើឡើងនៅ Emirates ជាពិសេសនៅ Abu Dhabi ។ យើងរំពឹងថាទម្រង់នឹងប្រព្រឹត្ត ទៅនៅដើមខែមីនា ។ នេះបើយោងតាមការអ្វីដែលលោកZelensky បាននិយាយបញ្ជាក់។
អ្វីចជាចុងក្រោយលោកបានបន្ថែមថា អ៊ុយក្រែន និងដៃគូរបស់ខ្លួនជឿជាក់ថា ជម្លោះគួរតែត្រូវបានបញ្ចប់៕
ប្រែសម្រួល៖ស៊ុនលី
