ប៉ាគីស្ថានបើកការវាយប្រហារ តាមអាកាស ទៅលើក្រុមតាលីបង់ នៅអាហ្គានីស្ថាន
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសប៉ាគីស្ថាន បានបើកការវាយប្រហារ តាមអាកាសទៅលើទីតាំង របស់តាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយបានបំផ្លាញគោលដៅសំខាន់ៗ រួមទាំងឃ្លាំងរំសេវនៅក្នុងខេត្ត Nangarhar ផង។
យោងតាមប្រភពព័ត៌មាន ប៉ាគីស្ថានបានធ្វើការ វាយប្រហារតាមអាកាស ដែលជាផ្នែកមួយនៃប្រតិបត្តិការ Ghazab Lil HaqឬWrath of Justice ដែលបានចាប់ផ្តើមបន្ទាប់ពីក្រុមតាលីបង់ អាហ្វហ្គានីស្ថានបានចាប់ផ្តើមការវាយប្រហារ លើប៉ុស្តិ៍ប៉ាគីស្ថាននៅព្រំដែន កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
ប្រភពបាននិយាយថា ៖ ឃ្លាំងគ្រាប់រំសេវធំមួយ កងវរសេនាតូចអាហ្វហ្គានីស្ថានចំនួនបី និងទីបញ្ជាការផ្នែក មួយត្រូវបានបំផ្លាញទាំងស្រុងដោយបន្ថែមថា រថក្រោះប្រមាណជា៣៦ គ្រឿង កាំភ្លើងធំ និងរថពាសដែកជាង៣៦គ្រឿង ក៏ត្រូវបានបំផ្លាញផងដែរ។
លោក Mosharraf Zaidi អ្នកនាំពាក្យនាយករដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសកម្មប្រយុទ្ធអាហ្វហ្គានីស្ថាន ៧២នាក់ត្រូវបានសម្លាប់ ជាង១២០នាក់បានរងរបួស ប៉ុស្តិ៍ ១៦ ត្រូវបានបំផ្លាញ ហើយប៉ុស្តិ៍អាហ្វហ្គានីស្ថានចំនួន ៧ ត្រូវបានចាប់ខ្លួននៅក្នុងការវាយប្រហារសងសឹកដោយកងកម្លាំងប៉ាគីស្ថាន។
មុននេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ សហព័ន្ធលោក Attaullah Tarar បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍ មួយថា យ៉ាងហោចណាស់ទាហានប៉ាគីស្ថានពីរនាក់បានស្លាប់ និងបីនាក់ទៀត រងរបួសបន្ទាប់ពីក្រុមតាលីបង់ អាហ្វហ្គានីស្ថាន បានបើកការបាញ់ប្រហារទៅលើប៉ុស្តិ៍ ប៉ាគីស្ថាននៅតាមព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន៕
ប្រែសម្រួល៖ស៊ុនលី
