ព័ត៌មានអន្តរជាតិ

កិច្ចចរចាត្រីភាគីរវាងអាមេរិក​ រុស្ស៊ី​ និងអ៊ុយក្រែន​ ជុំបន្ទាប់អាចនឹងត្រូវធ្វើឡើងនៅដើមខែមីនា

គៀវ៖​ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី​ បានឧ្យដឹងថា កិច្ចប្រជុំត្រីភាគីបន្ទាប់ អាចនឹងធ្វើឡើងនៅដើមខែមីនា នៅទីក្រុងអាប៊ូដាប៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំរវាងក្រុមចរចារបស់អ៊ុយក្រែន និងបេសកជន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ លោក ហ្សេឡិនស្គី បានឧ្យដឹងថា មានការត្រៀមខ្លួន កាន់តែខ្លាំងឡើង​ សម្រាប់កិច្ចប្រជុំត្រីភាគីមួយផ្សេងទៀត ហើយការរៀបចំកំពុងដំណើរ ការសម្រាប់ទម្រង់កម្រិតមេដឹកនាំដែលអាចធ្វើទៅបាន។

លោក ហ្សេឡិនស្គី បានបន្ដថា “ឥឡូវនេះមានការត្រៀមខ្លួនកាន់តែច្រើន​ សម្រាប់ទម្រង់ត្រីភាគីបន្ទាប់។ ភាគច្រើនទំនងជា កិច្ចប្រជុំបន្ទាប់នឹងធ្វើឡើងនៅអេមីរ៉ាត ជាពិសេស នៅទីក្រុង​ អាប៊ូដាប៊ី​។  យើងរំពឹងថាទម្រង់នេះនឹងធ្វើឡើង នៅដើមខែមីនា”។​ នៅក្នុងនោះដែរលោកបានបន្ថែមថា អ៊ុយក្រែន និងដៃគូរបស់ខ្លួនជឿថា ជម្លោះគួរតែត្រូវបានបញ្ចប់៕

ប្រែសម្រួ​ល​ ឈូក​ បូរ៉ា

To Top