ព័ត៌មានអន្តរជាតិ

កិច្ច​ប្រជុំ​លើក​ទី​២១ នៃ​គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បាន​បិទបញ្ចប់​នៅក្រុង​ប៉េកាំង ក្រោម​អធិបតីភាព​របស់​លោក Zhao Leji លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យប្រធានរដ្ឋ

នារសៀល​ថ្ងៃទី ២៦ ខែ​កុម្ភៈ កិច្ច​ប្រជុំ​លើក​ទី​២១ នៃ​គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បាន​បិទបញ្ចប់នៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​ចុះ​ហត្ថលេខា​លើក្រឹត្យប្រធានរដ្ឋលេខ៦៩។ ​លោក Zhao Leji ប្រធាន​សភាតំណាងប្រជាជនទូទាំងប្រទេសចិនបាន​អញ្ជើញជា​អធិបតី​ក្នុង​ពិធីបិទបញ្ចប់ ។

កិច្ច​ប្រជុំ​លើក​នេះ​បាន​អនុម័ត​ជា​គោលការណ៍​លើរបាយការណ៍​ការងារ​នៃ​​គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ កិច្ច​ប្រជុំ​នៃ​ប្រធាន​​​គណៈកម្មាធិការអចិន្ត្រៃយ៍ស្នើ ​និង​ផ្តាំឱ្យ​លោកប្រធាន​ Zhao Leji តំណាង​​គណៈកម្មាធិការអចិន្ត្រៃយ៍ធ្វើ​របាយការណ៍ការងារ​ជូនចំពោះ​មហាសន្និបាត​លើក​បួន នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ ។

កិច្ច​ប្រជុំ​បានធ្វើការបោះឆ្នោតសម្រេច និងអនុម័តលើ​របាយការណ៍​របស់​គណៈកម្មាធិការ​ត្រួ​តពិនិត្យ​លក្ខណសម្បតិ្តរបស់​តំណាង​នៃ​​គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអំពី​លក្ខណសម្បតិ្តរបស់​តំណាងមួយ​ចំនួន ។

កិច្ច​ប្រជុំ​បាន​ធ្វើការបោះឆ្នោតសម្រេច និងអនុម័តលើសេចកី្តព្រាងរបៀបវារៈនៃមហាសន្និបាត​លើក​បួននៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ សេចក្តី​ព្រាង​បញ្ជីឈ្មោះ​គណៈអធិបតី និង​អគ្គលេខាធិការ សម្រេច​​ស្នើសុំ​កិច្ច​ប្រជុំ​ត្រៀម​នៃ​មហាសន្និបាត​លើក​បួននៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ ពិនិត្យ​ពិភាក្សា ​ធ្វើការបោះឆ្នោតសម្រេច និងអនុម័តលើបញ្ជីឈ្មោះបុគ្គលិក​មាន​វត្តមាន​ក្នុង​មហាសន្និបាត​លើក​បួននៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ ជា​ដើម​ ៕

To Top