អាមេរិក ព្រមានពលរដ្ឋរបស់ខ្លួន ឲ្យចាកចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់
បរទេស៖ សហរដ្ឋអាមេរិកបានជំរុញឱ្យជនជាតិអាមេរិកទាំងអស់ចាកចេញពីប្រទេសអ៊ីរ៉ង់ “ភ្លាមៗ” ដោយបង្កើនវោហាសាស្ត្រប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ចំពេលមានការទាមទារឱ្យមានសម្បទានលើការចម្រាញ់អ៊ុយរ៉ាញ៉ូម និងកម្មវិធីមីស៊ីលផ្លោង និងការកសាងយោធាដ៏សំខាន់មួយនៅមជ្ឈិមបូព៌ា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ថា លោក Marco Rubio រដ្ឋមន្ត្រីការបរទេសបានប្រកាសនៅថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់ត្រូវបានកំណត់ជាផ្លូវការថាជា “រដ្ឋឧបត្ថម្ភនៃការឃុំខ្លួនដោយខុសច្បាប់” ដោយចោទប្រកាន់សាធារណរដ្ឋអ៊ីស្លាមហេះថា បានឃុំខ្លួនជនបរទេសសម្រាប់ឥទ្ធិពលនយោបាយ។
លោក Rubio បាននិយាយថា “គ្មានជនជាតិអាមេរិកណាម្នាក់គួរធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ដោយហេតុផលណាមួយឡើយ។ យើងសូមបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់យើងសម្រាប់ជនជាតិអាមេរិកដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ឱ្យចាកចេញជាបន្ទាន់”។ លោកបានព្រមានថា វិធានការបន្ថែមទៀតអាចនឹងត្រូវបានអនុវត្ត រួមទាំងការរឹតបន្តឹងដែលអាចកើតមានលើការប្រើប្រាស់លិខិតឆ្លងដែនអាមេរិកសម្រាប់ការធ្វើដំណើរទៅ ឬឆ្លងកាត់ប្រទេសអ៊ីរ៉ង់។
ខណៈពេលដែលមន្ត្រីអាមេរិកពណ៌នាអំពីចលនានេះជាការឆ្លើយតបទៅនឹងការតវ៉ាយូរអង្វែងដែលមានតាំងពីវិបត្តិចំណាប់ខ្មាំងឆ្នាំ 1979 អ្នករិះគន់កត់សម្គាល់ថា ការប្រកាសនេះស្របគ្នានឹងសម្ពាធកាន់តែខ្លាំងឡើងលើទីក្រុងតេហេរ៉ង់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងលទ្ធភាពនៃសកម្មភាពយោធា ប្រសិនបើការចរចាបរាជ័យ៕
ប្រែសម្រួលៈ ណៃ តុលា
