IMF អនុម័តផ្តល់កំចីប្រមាណជា ៨,១ពាន់លានដុល្លារ ឲ្យទៅទីក្រុងគៀវ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថាIMF បានអនុម័តប្រាក់កម្ចីថ្មីរយៈពេល៤ឆ្នាំសម្រាប់អ៊ុយក្រែន ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងឱនភាពថវិកាយ៉ាងធ្ងន់ធ្ងរ។
កញ្ចប់ថវិកាកំចីដែលមានទំហំធំជាងអ្វីដែលបានផ្តល់ដោយទីក្រុងប្រ៊ុសែល និងគាំទ្រដោយអ្នកបង់ពន្ធសហភាពអឺរ៉ុបប៉ុន្តែត្រូវបានរារាំងដោយវេតូរបស់ហុងគ្រី។
ស្ថាប័នហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា IMF បានបែងចែកប្រាក់ចំនួន៨,១ ពាន់លានដុល្លារជាមួយនឹងចំនួន១,៥ ពាន់លានដុល្លារដែលត្រូវបញ្ចេញភ្លាមៗ។ ទោះបីជាយ៉ាងណាក្តីគេទទួលស្គាល់ថា កញ្ចប់នឹងនៅតែមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់រដ្ឋាភិបាលអ៊ុយក្រែន។
ទីក្រុងគៀវនឹងមានឱនភាពថវិកាចំនួន៥២ពាន់លានដុល្លារក្នុងឆ្នាំ២០២៦ ប៉ុណ្ណោះ ដែលអាចកើនឡើងដល់១៣៦,៥ពាន់លានដុល្លារក្នុងរយៈពេល៤ឆ្នាំ នេះបើយោងតាមការប៉ាន់ស្មានរបស់មូលនិធិអន្តរជាតិនេះ។
IMF ក៏រំពឹងថាគម្លាតនេះនឹងត្រូវបានបិទតាមរយៈការគាំទ្រម្ចាស់ជំនួយដែលបានប្តេជ្ញាចិត្ត និងការបន្ធូរបន្ថយលំហូរចេញពីប្រតិបត្តិការបំណុល ហើយបានដាក់ឈ្មោះ EU និង G7 ថាជាម្ចាស់ជំនួយហិរញ្ញវត្ថុសក្តានុពល៕
ប្រែសម្រួល៖ ស៊ុន លី
