ព័ត៌មានអន្តរជាតិ

បទវិភាគ៖ គាំពារសន្តិភាព និងសច្ចធម៌ កាត់ផ្តាច់ “ឧស្សាហកម្ម” ដែលចង់ធ្វើឱ្យយោធា និយមជប៉ុន ងើបឡើងវិញ

នាពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា នឹងដាក់បញ្ចូលអង្គភាពរបស់ជប៉ុន ចំនួន២០ក្នុងបញ្ជីឈ្មោះ ស្តីពីការគ្រប់គ្រងការនាំចេញ ដាក់បញ្ចូលអង្គភាពរបស់ជប៉ុន ចំនួន២០ក្នុងបញ្ជីឈ្មោះផ្តោតសំខាន់ ។ នេះជាវិធានការតបតវិញចំគោលដៅ តាមផ្លូវច្បាប់របស់ចិនមួយទៀត បន្ទាប់ពីប្រទេសចិន បានចេញផ្សាយសេចក្តីប្រកាស ស្តីពីការបង្កើនការគ្រប់គ្រងការនាំចេញទំនិញ ដែលអាចប្រើប្រាស់ទាំងវិស័យស៊ីវិល និងវិស័យយោធា ទៅកាន់ជប៉ុនកាលពីជាងមួយខែមុន ដែលមានគោលបំណងទប់ស្កាត់ការធ្វើ“យោធូបនីយកម្មម្តងទៀត” និងការប៉ុនប៉ងមានអាវុធនុយក្លេអ៊ែររបស់ជប៉ុន ក៏ដូចជាគាំពារសន្តិភាពក្នុងតំបន់ និងពិភពលោក ។ អ្នកវិភាគសម្គាល់ឃើញថា ទង្វើរបស់ចិនមានភាពត្រឹមត្រូវសមហេតុផល និងស្របច្បាប់ទាំងស្រុង ហើយក៏ស្របនឹងការរំពឹងទុក របស់ពិភពលោកផងដែរ ដែលសមស្របនឹងផលប្រយោជន៍ របស់ពិភពលោកទាំងមូល និងបង្ហាញឱ្យឃើញ នូវទំនួលខុសត្រូវ របស់ប្រទេសធំ ក្នុងប្រវត្តិសាស្ត្រ ។

បើមើលពីទង្វើជាក់ស្តែង របស់សហគ្រាសឧស្សាហកម្មយោធារបស់ជប៉ុនអាចឃើញថា ការដាក់ទណ្ឌកម្មទៅលើជប៉ុន គឺជានិន្នាការដ៏ចាំបាច់ ។ សហគ្រាស ដូចជាក្រុមហ៊ុន Mitsubishi Heavy Industries,Ltd. និងក្រុមហ៊ុន Kawasaki Heavy Industries,Ltd. ជាដើមដែលត្រូវដាក់បញ្ចូល ក្នុងបញ្ជីឈ្មោះស្តី ពីការគ្រប់គ្រងការ នាំចេញអាចនិយាយបានថា ជា“កេរ្តិ៍មរតកសង្គ្រាម” របស់យោធានិយមជប៉ុន ។ តាមទិន្នន័យបង្ហាញថា សហគ្រាសឧស្សាហកម្មយោធា របស់ជប៉ុនចំនួន៥ រួមទាំងក្រុមហ៊ុន Mitsubishi Heavy Industries,Ltd. និងក្រុមហ៊ុនKawasaki Heavy Industries,Ltd. ជាដើម នៅឆ្នាំ២០២៤ មានទំហំលក់ដូរសរុបឡើងដល់ ១៣៣០០លានដុល្លារអាមេរិក កើនឡើង៤០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ។ ប្រទេសចិនបង្កើនការគ្រប់គ្រង ការនាំចេញចំពោះសហគ្រាសទាំងនេះ តាមផ្លូវច្បាប់និងការកំណត់ពាក់ព័ន្ធ គឺដើម្បីកាត់ផ្តាច់“អាហារូបត្ថម្ភ”នៅតាមផ្លូវធ្វើយោធូបនីយកម្មរបស់ជប៉ុន និងវាយប្រហារចំ ឬសគល់ នូវឧស្សាហកម្មវាតទីយោធារបស់ជប៉ុន ដូច្នេះ នេះជាទង្វើដ៏ចាំបាច់សម្រាប់បង្ការហានិភ័យសន្តិសុខ ។

បើមើលពីនិន្នការ ប្រកបដោយគ្រោះថ្នាក់របស់រដ្ឋអំណាច របស់លោកស្រី Sanae Takaichiលើវិស័យការពារសន្តិសុខអាចឃើញថា ការតបតវិញ ដោយចំគោលដៅរបស់ចិន គឺសមហេតុផលនិងស្របច្បាប់ ។ បន្ទាប់ពីធ្វើការបោះឆ្នោះជ្រើសរើស នៃព្រឹទ្ធសភាជប៉ុនកាលពីខែកុម្ភៈមក បក្សសេរីប្រជាធិបតេយ្យ ដែលដឹកនាំដោយលោកស្រី Sanae Takaichi បានដើរតាមផ្លូវវាតទីយោធាកាន់តែឆ្ងាយទៅៗ ដោយពឹងផ្អែកលើ ឋានៈមានវិសាលភាព ក្នុងរដ្ឋសភា ។ លោកស្រីប៉ុនប៉ង់ដាក់បញ្ចូលកងស្វ័យការពារ ក្នុងមាត្រាទី៩នៃរដ្ឋធម្មនុញ្ញសន្តិភាព បំរះខ្លួនចេញពីការ រឹតត្បិតខាងផ្លូវច្បាប់ស្តីពិ “ការលះបង់ចោលសង្គ្រាម” រហូតដល់ដំឡើងថវិកា ការពារជាតិឆ្នាំសារ ពើពន្ធ២០២៦ដល់៩,០៤ទ្រីលានយេនជប៉ុន (ត្រូវជា៥៧៩០០លានដុល្លារអាមេរិក) ដែលបានបំបែកចំណែក២ភាគរយក្នុងGDP ក្នុងន័យខិតខំប្រឹងប្រែងបង្កើតប្រព័ន្ធវាយប្រហាររយៈចម្ងាយឆ្ងាយ ។ ចាប់ពីការល្មើសនឹងការហាមឃាត់ការនាំចេញ អាវុធ ដែលបានពង្រីកក្របខណ្ឌនាំចេញដល់អាវុធទាំងអស់ និងនាំចេញសព្វាវុធទៅកាន់ប្រទេសចំនួន១២ ដើម្បីបង្កើតបណ្តាញឡោមព័ទ្ធជាយុទ្ធសាស្ត្រ ក្នុងតំបន់ ដល់ឃោសនាថានឹងធ្វើវិសោធនកម្ម “គោលការណ៍ចំនួនបី ស្តីពីការគ្មាននុយក្លេអ៊ែរ” និងធ្វើវិសោធនកម្ម“ឯកសារទាំងបី ស្តីពីការពារសន្តិសុខ”របស់ជប៉ុនមុនពេលកំណត់ ។ ល ។

ប្រការទាំងនេះអាចឃើញថា ទង្វើប្រកបដោយគ្រោះថ្នាក់មួយចំនួនបានអនុវត្តដោយប្រទាក់ក្រឡាគ្នា ដែលបានកកើតជាការវិឌ្ឍដ៏អាក្រក់ ពោលគឺ ពីការបង្ហាញអាកប្បកិរិយាខាងនយោបាយ ដល់ការពង្រីកថវិកាយោធា ដល់សហគ្រាសបានផលកម្រៃ រហូតដល់ទទួលការគាំទ្រខាងនយោបាយ នេះគឺស្រដៀងគ្នា នឹងរូបមន្តពេលមុននឹងកើតមានសង្គ្រាមលោកលើកទីពីរ ពោលគឺ ផ្នែកយោធានិងមហាសេដ្ឋីឃុបឃិតគ្នា ដូច្នេះ ប្រទេសទាំងឡាយ ក្នុងតំបន់គួរ តែមានការប្រុងប្រយ័ត្នខ្ពស់ ។

ការដែលប្រទេសចិនបង្កើត ការគ្រប់គ្រងការនាំចេញចំពោះជប៉ុន មិនមែនជាការសងសឹកខាងសេដ្ឋកិច្ចនោះទេ តែគឺជាវិធានការយ៉ាងខ្លាំង សំដៅចំពោះទង្វើយោធារបស់ជប៉ុន ដែលមានការគំរាមកំហែង ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់កុំឱ្យជប៉ុន“ធ្វើយោធូនីយកម្មម្តងទៀត” ដែលមានភាពត្រឹមត្រូវ ភាពចាំបាច់និងសមហេតុសមផលយ៉ាងពេញលេញ ។ សហគមន៍អន្តរជាតិ គួរចាប់ដៃគ្នា រួមគ្នាទប់ស្កាត់កុំឱ្យយោធា និយមជប៉ុនងើបឡើងវិញ ដើម្បីគាំពារលទ្ធផលជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរ ក៏ដូចជាគាំពារសន្តិភាព និងវិបុលភាពរបស់ពិភពលោក ៕

To Top