ព័ត៌មានអន្តរជាតិ

ជប៉ុន ហ្វីលីពីន និងអាមេរិក ធ្វើសមយុទ្ធយោធាកងទ័ពជើងទឹក និងផ្លូវអាកាសរួមគ្នា ក្នុងដែនទឹក ជិតកោះតៃវ៉ាន់

បរទេស៖ ជប៉ុន ហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធារួមគ្នា នៅជិតច្រកសមុទ្របាស៊ី ដែលជាផ្លូវទឹករវាងហ្វីលីពីន និងតៃវ៉ាន់ ជាលើកដំបូងនៅដើមសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ថា សមយុទ្ធកងទ័ពជើងទឹក និងផ្លូវអាកាសនេះ ត្រូវបានធ្វើឡើងក្រោមក្របខ័ណ្ឌនៃសកម្មភាព សហប្រតិបត្តិការសមុទ្រពហុភាគី (MMCA) ហើយបានដំណើរការចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ ដល់ថ្ងៃព្រហស្បតិ៍។

នៅថ្ងៃអង្គារ កងកម្លាំងស្វ័យការពារផ្នែកសមុទ្ររបស់ជប៉ុន បានចូលរួមក្នុងសមយុទ្ធនេះ ដោយបានដាក់ពង្រាយយន្តហោះល្បាត P-3C សម្រាប់ការហ្វឹកហាត់ហោះហើរ រួមជាមួយកងកម្លាំង សហរដ្ឋអាមេរិក និងហ្វីលីពីន ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យបុគ្គលិករួម របស់ក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃសុក្រ៕
ប្រែសម្រួលៈ ណៃ តុលា

To Top