ប៉ាគីស្ថាន អះអាងថា អាហ្គានីស្ថាន បាត់បង់ជីវិត យ៉ាង ហោចណាស់ជិត១០០០នាក់ ក្នុងការប៉ះទង្គិចគ្នា ចុងក្រោយនេះ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងអាហ្វហ្គានីស្ថានបានបាត់បង់ជិវិតជិត១០០០ នាក់ ទាំងស្លាប់និងរបួស នៅក្នុងការផ្ទុះឡើង នៃការវាយប្រហារឆ្លងព្រំដែន ចុងក្រោយជាមួយប៉ាគីស្ថាន នេះបើតាមមន្ត្រីនៅទីក្រុងអ៊ីស្លាម៉ាបាដ បានអះអាងថា។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Attaullah Tarar បាននិយាយថា យ៉ាងហោចណាស់យុទ្ធជនតាលីបង់ និងក្រុមសកម្មប្រយុទ្ធសម្ព័ន្ធមិត្ត ចំនួន ៤១៥ នាក់ ត្រូវបានសម្លាប់ និងជាង ៥៨០ នាក់ បានរងរបួសនៅ ក្នុងការវាយប្រហារតាមអាកាស និងការប៉ះទង្គិចគ្នា ចាប់តាំងពីថ្ងៃព្រហស្បតិ៍។
រដ្ឋមន្ត្រីក៏បានអះអាងដែរថា ប៉ុស្តិ៍ត្រួតពិនិត្យអាហ្វហ្គានីស្ថាន ចំនួន១៨២ត្រូវបានបំផ្លាញ រួមជាមួយនឹង រថក្រោះចំនួន១៨៥គញរឿង និង កាំភ្លើងធំមួយចំនួនផង ជាមួយនឹងការវាយប្រហារ តាមអាកាសទៅលើទីតាំង ចំនួន៤៦នៅទូទាំងប្រទេស។
គួរឲ្យដឹងដែរដោយឡែកខាងភាគីក្រុងកាប៊ុល មិនបានធ្វើអត្ថាធិប្បាយ លើតួលេខដែលបានលើក ឡើងដោយលោក Tarar នោះទេទេ។
ប៉ុន្តែអ្នកនាំពាក្យ រដ្ឋាភិបាល អាហ្វហ្គានីស្ថាន លោក Hamdullah Fitrat បានអះអាងកាលពីថ្ងៃសៅរ៍ថា ការប៉ះទង្គិចគ្នា នៅព្រំដែន រ យៈពេលបីថ្ងៃ បានបណ្តាលឲ្យមនុស្ស ៧៨ នាក់ស្លាប់ ក្នុងនោះមានទាហានប៉ាគីស្ថាន ១២ នាក់ និងជនស៊ីវិលម្នាក់ និងទាហានអាហ្វហ្គានីស្ថាន ១៣ នាក់ បូកនឹងជនស៊ីវិលអាហ្វហ្គានីស្ថាន ៥២នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕
ប្រែសម្រួល៖ស៊ុនលី
