ព័ត៌មានអន្តរជាតិ

ការសម្លាប់លោក Khamenei បង្កឱ្យមានការព្រួយ បារម្ភអំពីភាពវឹកវរ ក្នុងតំបន់ដែលអូស បន្លាយពេលយូរ

តេអេរ៉ង់៖​ អ៊ីរ៉ង់បានបញ្ជាក់ថា មេដឹកនាំកំពូល របស់ខ្លួនគឺលោក Ali Khamenei ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ កាលពីថ្ងៃមុន​ ដោយព្រមានថា​ នឹងបង្កឱ្យមានការព្រួយបារម្ភ អំពីភាពវឹកវរក្នុងតំបន់ ដែលអូសបន្លាយពេលយូរ។

ក្រសួងការបរទេសអ៊ីរ៉ង់ បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មេដឹកនាំកំពូលរបស់ប្រទេស​ រស់នៅក្នុងជីវិត ដ៏ស្មោះត្រង់ ស្រឡាញ់អ៊ីរ៉ង់ ធានាឯករាជ្យភាព របស់អ៊ីរ៉ង់ ប្រឆាំងនឹងការត្រួតត្រារបស់បរទេស និងធ្វើការដោយមិន ចេះនឿយហត់​ សម្រាប់ភាពធន់ និងភាពរឹង មាំរបស់ប្រទេសយើង​ លោកនឹងនៅតែជាសុបិន្តអាក្រក់​ សម្រាប់ឃាតករ របស់លោកជារៀងរហូត”។

ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់​ បានបង្កឱ្យ មានការឆ្លើយតបយ៉ាងខ្លាំងពីសាធារណរដ្ឋអ៊ីស្លាម​ ខណៈពេលដែលការកើន ឡើងចុងក្រោយនៅតែបន្ត អ្នកវិភាគព្រមានថា មជ្ឈិមបូព៌ាអាចធ្លាក់ចូលទៅក្នុងអស្ថិរភាព និងភាពវឹកវរកាន់តែជ្រៅ។

ការស្លាប់របស់ KHAMENEI
កើតនៅឆ្នាំ១៩៣៩ លោក Khamenei បានឡើងកាន់តំណែងជាមេដឹកនាំកំពូលអ៊ីរ៉ង់​ ក្នុងឆ្នាំ១៩៨៩ បន្ទាប់ពីការស្លាប់របស់លោក​ Ruhollah Khomeini ដែលជាស្ថាបនិកនៃសាធារណរដ្ឋអ៊ីស្លាម។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ លោក Khamenei បានដឹកនាំប្រទេសអ៊ីរ៉ង់ក្នុងការប្រឈមមុខដាក់គ្នាជាមួយប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកផងដែរ ខណៈពេលដែលប្រទេសនេះកំពុងស៊ូទ្រាំនឹងទណ្ឌកម្មដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក។

នៅថ្ងៃសៅរ៍ បន្ទាប់ពីបាន បញ្ជូនការគំរាមកំហែងយោធាជាច្រើនលើក សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានផ្តួច ផ្តើមការវាយប្រហារទ្រង់ទ្រាយធំទៅលើមូលដ្ឋានយោធា និងមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់។

ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានឧ្យដឹងថា គោលបំណង គឺដើម្បីការពារប្រជាជនអាមេរិក​ ដោយលុបបំបាត់ការ គំរាមកំហែង ដែលជិតមកដល់ ពីអ៊ីរ៉ង់ ហើយក្រសួងការពារជាតិ អ៊ីស្រាអែលបានឧ្យដឹងថា ប្រទេសនេះបានចាប់ផ្តើមការ វាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីលុបបំបាត់ការគំរាមកំហែង ដល់អ៊ីស្រាអែល៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top