លោក Trump ប្រកាសបិទពាណិជ្ជកម្មទាំងអស់ ជាមួយនឹងអេស្បាញ ជុំវិញបញ្ហារារាំង ប្រើប្រាស់មូលដ្ឋានទ័ព
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Donald Trump បានប្រកាសថា សហរដ្ឋអាមេរិក នឹង ផ្អាកពាណិជ្ជកម្មទាំងអស់ជាមួយ អេស្ប៉ាញជុំវិញការសម្រេចចិត្តរបស់ទីក្រុងម៉ាឌ្រីដ ក្នុងការបដិសេធនិង មិនអនុញ្ញាត ឲ្យអាមេរិកក្នុងការប្រើប្រាស់មូលដ្ឋាន យោធារួមគ្នា របស់ខ្លួនដើម្បីវាយប្រហារប្រទេសអ៊ីរ៉ង់។
នាយករដ្ឋមន្ត្រីអេស្បាញលោក Pedro Sanchez បានថ្កោលទោសការអន្តរាគមន៍ មិនសមហេតុផល និងគ្រោះថ្នាក់ របស់លោក Trump ប្រឆាំងនឹងអ៊ីរ៉ង់។
ថ្លែងនៅឯសេតវិមានកាលពីថ្ងៃអង្គារ លោក Trump បាននិយាយថា ៖យើងនឹងកាត់ផ្តាច់ពាណិជ្ជកម្ម ទាំងអស់ជាមួយប្រទេសអេស្ប៉ាញហើយថាគាត់ មិនចង់មានអ្វីដែលត្រូវធ្វើជាមួយប្រទេសនេះទេ។ លោក Trump បាននិយាយនៅពេលដែលការហាមឃាត់ពាណិជ្ជកម្មរបស់គាត់នឹងចូលជាធរមាន។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេស អេស្ប៉ាញ លោក Jose Manuel Albares បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ព Naval Station Rota ឬ Moron Air Base ដែលទាំងពីរ ត្រូវបានចែករំលែកដោយកងកម្លាំងអេស្ប៉ាញ និងអាមេរិក នៅក្នុងសង្គ្រាមដែលកំពុង បន្តជាមួយអ៊ីរ៉ង់នោះទេ។
លោក Albares បាននិយាយថា មូលដ្ឋានទ័ពមិនត្រូវបានគេប្រើប្រាស់ ក្នុងប្រតិបត្តិការបើកការវាយប្រហារ កាលពីថ្ងៃសៅរ៍លើប្រទេសអ៊ីរ៉ង់នោះទេ ក៏នឹងមិនត្រូវបានប្រើប្រាស់ផងដែរ សម្រាប់រយៈពេលនៃជម្លោះនេះ៕
ប្រែសម្រួល៖ស៊ុនលី
