សង្គ្រាមនៅអ៊ីរ៉ង់ នឹងអាចរុញឲ្យអឺរ៉ុប នាំគ្នានាំចូលហ្កាស របស់ប្រទេសរុស្សីឡើងវិញ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ជម្លោះ នៅមជ្ឈិមបូព៌ាអាចបង្ខំឱ្យ EU លុបចោលផែនការ របស់ខ្លួនក្នុងការបោះបង់ ចោលឧស្ម័នធម្មជាតិ របស់រុស្ស៊ី នៅឆ្នាំក្រោយ នេះបើតាមសេចក្តីរាយការណ៍ថា រដ្ឋមន្ត្រីថាមពល របស់ប្រទេសន័រវេស Terje Aasland បានលើកឡើង។
តម្លៃឧស្ម័នហ្គាសនៅអឺរ៉ុប បានហក់ឡើង៧៥ភាគរយ នៅក្នុងសប្តាហ៍នេះ ឡើងដល់កម្រិតខ្ពស់រយៈពេលបីឆ្នាំ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្ម ។
ការកើនឡើងនេះកើតឡើងដោយសារ យុទ្ធនាការអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ និងការវាយប្រហារសងសឹក របស់ទីក្រុងតេហរ៉ង់ នៅទូទាំងមជ្ឈិមបូព៌ា។
ការវាយប្រហារបានបង្ខំឱ្យនាវា ដឹកប្រេងដែលផ្ទុកឧស្ម័នធម្មជាតិរាវ (LNG) ភាគច្រើនឈប់ឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយបានបណ្តាល ឱ្យប្រទេសកាតា ដែលនាំចេញ LNG ធំជាងគេទីពីររបស់ពិភពលោក ត្រូវបញ្ឈប់ការផលិត កាលពីថ្ងៃចន្ទ។
គួរឲ្យដឹងដែរថាសហភាពអឺរ៉ុប ទទួលបានពី៥ភាគរយទៅ ១៥ភាគរយប៉ុណ្ណោះ នៃការផ្គត់ផ្គង់ឧស្ម័នសរុបរបស់ខ្លួន ពីប្រភពមជ្ឈិមបូព៌ា ជាចម្បងប្រទេសកាតា។ សហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់ LNG លេចធ្លោដែលមានចំណែក៦០ភាគរយ៕
ប្រែសម្រួល៖ស៊ុនលី
