អ៊ីស្រាអែល លួចចូលទិន្នន័យកាម៉េរ៉ា សុវត្ថិភាពរបស់ទីក្រុងតេហរ៉ង់ មុនពេលធ្វើឃាត មេដឹកនាំកំពូលលោក Khamenei បានសម្រេច
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីសារព័ត៌មាន Financial Times បានរាយការណ៍ដោយដកស្រង់ប្រភពពីព័ត៌មានថា ចារកម្មអ៊ីស្រាអែល បានលួចចូលស្ទើរតែទាំងអស់ នៃកាមេរ៉ាចរាចរណ៍ របស់ទីក្រុងតេហរ៉ង់ ដើម្បីរៀបចំការធ្វើឃាតមេដឹក នាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់លោក Khamenei និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ។ កាមេរ៉ានៅក្នុងរដ្ឋធានីអ៊ីរ៉ង់ ត្រូវបានលួចចូលអស់រយៈពេលជាច្រើនឆ្នាំ ដោយមានការអ៊ិនគ្រីប encrypted និងបញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែល។
កាមេរ៉ាមួយដែលបានដំឡើងនៅតាមផ្លូវ ដែលបរិវេណរបស់លោក Khamenei មានទីតាំងបានផ្តល់មុំមួយដែលអនុញ្ញាតឱ្យអ្នកវិភាគតាមដានយានជំនិះ និងទម្លាប់របស់បុគ្គលិកសន្តិសុខ ។ ទិន្នន័យត្រូវបានគេរាយការណ៍ថា ត្រូវបានដំណើរការដើម្បីបង្កើតអ្វីដែលអ្នកស៊ើបការណ៍ហៅថាជា គំរូនៃជីវិត របស់មន្ត្រីនិង កងការពាររបស់ពួកគេ។
បន្ថែមពីនោះអ៊ីស្រាអ៊ែល ក៏បានបង្អាក់សមាសធាតុ នៃប៉មសេវាទូរសព្ទចល័តនៅជិតបរិវេណ ដើម្បីទប់ស្កាត់ការព្រមាន ដែលអាចកើតមាន នេះបើយោងតាម FTដដែល ៕
ប្រែសម្រួល៖ស៊ុនលី
