ព័ត៌មានអន្តរជាតិ

ប្រទេសបារាំងបញ្ជូន នាវាផ្ទុកយន្តហោះ Charles de Gaulle ទៅកាន់សមុទ្រ មេឌីទែរ៉ាណេ និង បញ្ជូននាវាចម្បាំងមួយគ្រឿង ទៅកាន់ប្រទេសស៊ីប

បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារ បាននិយាយថា ប្រទេសបារាំងបានបញ្ជូន នាវាផ្ទុកយន្តហោះ Charles de Gaulle របស់ខ្លួនទៅកាន់សមុទ្រមេឌីទែរ៉ាណេ និងកំពុងធ្វើការ ដើម្បីកសាងសម្ព័ន្ធភាពមួយដែល នឹងជួយធានាចរាចរណ៍ផ្លូវសមុទ្រដែលរងផលប៉ះ ពាល់ដោយវិបត្តិកាន់តែធ្ងន់ធ្ងរ ឡើងនៅមជ្ឈិមបូព៌ា។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ថា នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ទៅកាន់ ប្រជាជាតិ លោក Macron បាននិយាយថា ចាំបាច់ត្រូវចាត់វិធានការ ជាមួយច្រកសមុទ្រ Hormuz ដែលបិទ និងផ្លូវដឹកជញ្ជូនតាមព្រែកជីក Suez និងសមុទ្រក្រហម ដែលរងការ គំរាមកំហែងដោយជម្លោះកាន់តែរីករាលដាល។

លោក Macron បាននិយាយថា យើងមានផលប្រយោជន៍ សេដ្ឋកិច្ចដែលត្រូវការពារ ពីព្រោះតម្លៃប្រេង តម្លៃឧស្ម័ន និងស្ថានភាពពាណិជ្ជកម្មអន្តរជាតិ កំពុងត្រូវបានរំខានយ៉ាងខ្លាំងដោយសង្គ្រាមនេះ”។

លោកបាននិយាយថា ប្រទេសបារាំង ក៏បានបញ្ជូននាវាចម្បាំង មួយគ្រឿងទៅកាន់ប្រទេសស៊ីប និងបានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្ស បើកនៅលើមេឃខាងលើ សម្ព័ន្ធមិត្តឈូងសមុទ្ររបស់ខ្លួន។

យន្តហោះចម្បាំង Rafale ស្ថិតក្នុងចំណោមទ្រព្យសម្បត្តិ ដែលកំពុងត្រូវបានប្រើប្រាស់៕

ប្រែសម្រួលៈ ណៃ តុលា

To Top