លោក Macron លើកឡើងថា ប្រតិបត្តិការយោធា របស់អាមេរិក និងអ៊ីស្រាអែល គឺមិនអាចទទួលបានការ យល់ព្រមពីបារាំងឡើយ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃអង្គារថា ប្រតិបត្តិការយោធា ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវបានធ្វើឡើងគឺ ស្ថិតនៅក្រៅច្បាប់អន្តរជាតិ ហើយមិនអាចអនុម័តដោយបារាំងបានទេ។
នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ស្តីពីស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ និងមជ្ឈិមបូព៌ា លោក Macron បាននិយាយថា ជម្លោះដែលបង្កឡើង ដោយការវាយប្រហារ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ឥឡូវនេះកំពុងរីករាលដាលពាសពេញតំបន់ ដែលបង្កជាផលវិបាក យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខ។
លោក Macron បានបញ្ជាក់ថា នាវាផ្ទុកយន្តហោះបារាំង Charles de Gaulle កំពុងត្រូវបានបញ្ជូន ទៅកាន់សមុទ្រមេឌីទែរ៉ាណេ ដើម្បីឆ្លើយតបទៅនឹងស្ថានភាព កាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ ។ កប៉ាល់នេះធ្លាប់ធ្វើសមយុទ្ធយោធា នៅស៊ុយអែត។
លោកបាននិយាយថា នាវាចម្បាំង Languedoc និងទ្រព្យសម្បត្តិការពារដែនអាកាសបន្ថែម ក៏កំពុងត្រូវបានដាក់ពង្រាយទៅកាន់ប្រទេស Cyprus ផងដែរ។
គួរឲ្យដឹងដែរថា មូលដ្ឋានទ័ពអាកាសអង់គ្លេសនៅ Akrotiri នៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេស Cyprus ត្រូវបានវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក កាលពីព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះដែរ៕
ប្រែសម្រួល៖ស៊ុនលី
