ប្រព័ន្ធការពារដែនអាកាស THAAD ទី២ របស់សហរដ្ឋអាមេរិក នៅអាស៊ីខាងលិច ត្រូវបានវាយប្រហារ
តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា ខ្លួនបានវាយប្រហារប្រព័ន្ធប្រឆាំងមីស៊ីល THAAD ទីពីររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីខាងលិច។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើសារព័ត៌មានផ្លូវការ របស់ខ្លួន Sepah News IRGC បានឧ្យដឹងថា ខ្លួនបានវាយប្រហារ និងបំផ្លាញប្រព័ន្ធនេះដោយមីស៊ីល ដែលមានការណែនាំជាក់លាក់។
យោងតាមសេចក្តីថ្លែងការណ៍ IRGC កាលពីថ្ងៃចន្ទបានបំផ្លាញរ៉ាដារបស់ប្រព័ន្ធ THAAD របស់សហរដ្ឋអាមេរិក ដែលឈរជើងនៅក្នុងមូលដ្ឋាន យោធាមួយនៅអារ៉ាប់រួម។
ប្រភពបានឧ្យដឹងថា ការបំផ្លាញប្រព័ន្ធប្រឆាំង មីស៊ីលបានផ្តល់ឱ្យកងកម្លាំងរបស់ខ្លួននូវសេរីភាពកាន់តែច្រើន ដើម្បីវាយប្រហារគោលដៅរបស់ពួកគេ ដោយជោគជ័យ។
នៅព្រឹកថ្ងៃសៅរ៍ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់មួយចំនួនទៀត ដោយបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេស លោក អាលី ខាមេនី សមាជិកគ្រួសារមួយចំនួនរបស់មេដឹកនាំ មេបញ្ជាការយោធាកំពូល និងជនស៊ីវិល។
អ៊ីរ៉ង់បានឆ្លើយតបតាមរយៈការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកច្រើនលេីក ដែលផ្តោតលើមូលដ្ឋានទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា
