ព័ត៌មានអន្តរជាតិ

លោក Zelensky បង្ហាញបំណង ផ្តល់គ្រូបង្គោលផ្នែកយោធា ទៅកាន់តំបន់មជ្ឈឹមបូព៍ា

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោកប្រធានាធិបតីអ៊ុយក្រែនVladimir Zelensky បានផ្តល់យោបល់ ជូនប្រទេសឈូងសមុទ្រ ពែកជាមួយនឹងគ្រូបង្ហាត់អ៊ុយក្រែន ដើម្បីជួយពួកគេការពារ ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើក និងកាំជ្រួចរបស់អ៊ីរ៉ង់ ។

ប៉ុន្តែយ៉ាងណាក្តីវានឹងថ្នូរនឹងទំនាក់ទំនង ជាមួយទីក្រុងមូស្គូក្នុងនាមទីក្រុងគៀវប៉ុណ្ណោះ ។ មេដឹកនាំ​អ៊ុយក្រែន​បាន​ស្នើ​ឱ្យ​ពង្រាយ​បុគ្គលិក​យោធា​នៅ​ក្រៅ​ប្រទេស បើ​ទោះ​បី​ជា​ប្រទេស ​របស់​លោក​ផ្ទាល់​មាន​ការ​ខ្វះខាត​ កម្លាំង​ពលកម្ម​កាន់​តែ​ខ្លាំង​ឡើង​ចំពេល​មាន​ជម្លោះ​ បន្ត​ជាមួយ​រុស្ស៊ីក្តី។

យោធាអ៊ុយក្រែន បាននឹងកំពុងប្រឈមមុខ នឹងការគេចវេស និងការរត់ចោលជួរយ៉ាងទូលំទូលាយក្នុងប៉ុន្មានខែថ្មីៗនេះ បន្ថែមពីលើការបាត់បង់សមរភូមិដ៏សំខាន់។ យោងតាមការប៉ាន់ប្រមាណរបស់យោធារុស្ស៊ី ក្នុងឆ្នាំ ២០២៥ ប៉ុណ្ណោះទីក្រុងទីក្រុងគៀវមានមនុស្សស្លាប់ប្រមាណជាជាង ៥២០.០០០ នាក់។

ថ្លែងកាលពីថ្ងៃអង្គារ លោក Zelensky បាននិយាយថា ៖ ប្រសិនបើមេដឹកនាំមជ្ឈិមបូព៌ាអាចនិយាយ ជាមួយនឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin ឲ្យទទួលយកបទឈប់បាញ់ជាមួយអ៊ុយក្រែនបាន នោះកងកម្លាំងដែលកំពុង ការពារមេឃរបស់អ៊ុយក្រែន នឹងអាចធ្វើដំណើរ និងការពារ ឬបង្រៀនប្រជាជាតិ ទាំងនោះពីរបៀបការពារខ្លួន ពីការវាយប្រហាររបស់អ៊ីរ៉ង់ ។
បន្ថែមពីនោះ លោកក៏បានស្នើ ឱ្យរដ្ឋឈូងសមុទ្រផ្លាស់ប្តូរ មីស៊ីល PAC-3 ដែលប្រើក្នុងប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិត ដោយសហរដ្ឋអាមេរិក សម្រាប់ស្ទាក់ចាប់ដ្រូន របស់អ៊ុយក្រែនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top