ព័ត៌មានអន្តរជាតិ

នាវាមុជទឹកសហរដ្ឋអាមេរិក បាញ់ពន្លេចនាវាចម្បាំងមួយគ្រឿង របស់អ៊ីរ៉ង់ នៅមហាសមុទ្រឥណ្ឌា

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​អាមេរិក លោក Pete Hegseth បាន​និយាយ​ថា នាវា​មុជ​ទឹក​អាមេរិក​មួយ​គ្រឿង ​បានបាញ់ពន្លេច​នាវា​ចម្បាំង ​របស់​កងទ័ព​ជើង​ទឹក​អ៊ីរ៉ង់ ​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ កាល​ពី​ថ្ងៃ​ចន្ទ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ មុននេះ បានបង្ហាញថា នាវាIRIS Dena ត្រូវបានវាយប្រហារចម្ងាយ ប្រហែល៤០ម៉ាយពីទីក្រុង Galle ភាគនិរតីនៃប្រទេសស្រីលង្កា ដោយមានសមាជិកនាវិក រាប់សិបនាក់ ត្រូវបានជួយសង្គ្រោះ ដោយកងទ័ពជើងទឹកស្រីលង្កា ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធ លោក Hegseth បាននិយាយថា កប៉ាល់អ៊ីរ៉ង់បាន គិតថាវាមានសុវត្ថិភាព នៅក្នុងដែនទឹកអន្តរជាតិ ។

លោក Hegseth បាននិយាយថា ៖ ផ្ទុយទៅវិញ វាត្រូវបានបាញ់ពន្លេចដោយនាវា torpedo ។ ការលេចបាត់ទៅយ៉ាង ស្ងប់ស្ងាត់” Hegseth បាននិយាយថាឧបទ្ទវហេតុនេះបានកត់សម្គាល់ វាគឺជាការលេចនាវាសត្រូវ ជាលើកដំបូងដោយ torpedo ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

គួរឲ្យដឹងដែឬថាកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសស្រីលង្កា លោក Vijitha Herath បាននិយាយថា ប្រទេសរបស់លោកបាន ទទួលការហៅទូរស័ព្ទនៅម៉ោង ប្រហែល៥និង៨នាទី ព្រឹក ដោយនាវាកងទ័ពជើង ទឹកពីរគ្រឿងត្រូវបានបញ្ជូនភ្លាមៗ ដើម្បីជួយដល់នាវាអ៊ីរ៉ង់៕

ប្រែសម្រួល៖ស៊ុនលី

To Top