ប្រមុខអង្គការសហប្រជាជាតិ សម្ដែងការព្រួយបារម្ភ ចំពោះកង្វះការឯកភាព នៅក្នុងក្រុមប្រឹក្សាសន្តិសុខ
អង្គការសហប្រជាជាតិ៖ អ្នកនាំពាក្យ របស់លោកបានឧ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres មានការព្រួយបារម្ភអំពីកង្វះឯកភាពនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ក្នុងការដោះស្រាយបញ្ហាមួយចំនួន។
អ្នកនាំពាក្យលោក Stephane Dujarric បានឧ្យដឹងថា “អ្នកដឹងទេ និយាយឱ្យត្រង់ទៅ យើងមានការព្រួយ បារម្ភអំពីកង្វះឯកភាព នៅក្នុងក្រុមប្រឹក្សាសន្តិសុខ អស់មួយរយៈមកហើយ ក្នុងការដោះស្រាយបញ្ហាមួយចំនួន” នេះជាការលេីកឡេីងរបស់លោក នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃមួយ ដើម្បីឆ្លើយតបទៅនឹងសំណួរ មួយអំពីថាតើប្រមុខអង្គការសហប្រជាជាតិ មានការព្រួយបារម្ភអំពីអសមត្ថភាព របស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៅមជ្ឈិមបូព៌ាដែរឬទេ។
លោកបានលេីកឡេីងថា “ខ្ញុំគិតថាក្រុមប្រឹក្សាសន្តិសុខ មានការទទួលខុសត្រូវចម្បង ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខ ហើយយើងលើកទឹកចិត្តសមាជិក ឱ្យស្វែងរកចំណុចរួម សម្រាប់គោលបំណងនោះ”៕
ប្រែសម្រួល ឈូក បូរ៉ា
