អ៊ីស្រាអែល ព្យាយាមស្ទាក់ចាប់ ការវាយប្រហារ ដោយមីស៊ីលជុំថ្មី មុនពេលថ្ងៃរះពីអ៊ីរ៉ង់
យេរូសាឡឹម៖ សំឡេងស៊ីរ៉ែន ត្រូវបានឮជាលើកទីពីរ នៅភាគកណ្តាលប្រទេសអ៊ីស្រាអែល មុនពេលថ្ងៃរះនៅថ្ងៃព្រហស្បតិ៍ ខណៈដែលយោធាបានជំរុញ ឱ្យប្រជាជនត្រឡប់ទៅជម្រកវិញ ខណៈពេលដែលខ្លួនកំពុងធ្វើការស្ទាក់ ចាប់មីស៊ីលបន្ថែមទៀតពីអ៊ីរ៉ង់។
សេវាសង្គ្រោះបន្ទាន់ Magen David Adom របស់ប្រទេសអ៊ីស្រាអែល បានឧ្យដឹងថា មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសក្នុងការវាយប្រហារ ទាំងពីរនេះទេ។
សំឡេងស៊ីរ៉ែនជាបន្តបន្ទាប់ក៏ត្រូវបានឮនៅភាគខាងជើងអ៊ីស្រាអែលផងដែរ ខណៈដែលពួកសកម្មប្រយុទ្ធ Hezbollah បានបាញ់គ្រាប់ផ្លោងឆ្ពោះទៅកាន់តំបន់នោះ៕
ប្រែសម្រួល ឈូក បូរ៉ា
