កិច្ចប្រជុំប្រចាំឆ្នាំ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បើកធ្វើនៅប៉េកាំង
នៅវេលាម៉ោង ១៥ ថ្ងៃទី ៤ ខែមីនា កិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ( ហៅកាត់ CPPCC ) បានបើកធ្វើនៅវិមានសភាប្រជាជននៃក្រុងប៉េកាំង។
ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេល ៧ ថ្ងៃ តំណាងសភាប្រឹក្សាចំនួន២០៧៨ នាក់ដែលមកពីមជ្ឈដ្ឋានចំនួន៣៤ មានដូចជាសេដ្ឋកិច្ច វប្បធម៌ អប់រំ បរិស្ថាន និងធនធានជាដើម នឹងស្តាប់ និងពិនិត្យពិភាក្សាលើរបាយការណ៍ការងារនៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងរបាយការណ៍ស្តីពីសភាពការណ៍ការងារលើកសំណើ, នឹងចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃសភាប្រជាជនទូទាំងប្រទេសចិន ដើម្បីស្តាប់និងពិភាក្សារបាយការណ៍ការងារនៃរដ្ឋាភិបាលចិននិងរបាយការណ៍ពាក់ព័ន្ធផ្សេងទៀត , នឹងពិភាក្សាសេចក្តីព្រាងនៃផែនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិរយៈពេល ៥ ឆ្នាំទី ១៥ ។
សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនជាស្ថាប័នសំខាន់របស់ប្រទេសចិន តំណាងមកពីមជ្ឈដ្ឋាននានា ដូចជា គណបក្សនានា សមាគមប្រជាជនគ្រប់វិស័យ គ្រប់ជនជាតិភាគតិច និងគ្រប់មជ្ឈដ្ឋាននៃសង្គម សាមគ្គីគ្នាធ្វើការពិគ្រោះពិភាក្សាបែបប្រជាតិបតេយ្យចំពោះគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីសចិន ។
តួនាទីសំខាន់នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនគឺ ធ្វើការពិគ្រោះពិភាក្សាខាងនយោបាយ ធ្វើការត្រួតពិនិត្យតាមដានបែបប្រជាធិបតេយ្យ និងចូលរួមពិភាក្សានយោបាយ។
សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនមួយអាណត្តិប្រាំឆ្នាំ មួយឆ្នាំធ្វើកិច្ចប្រជុំពេញអង្គមួយលើក ។ ឆ្នាំ២០២៦នេះជាកិច្ចប្រជុំលើកទី ៤ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ ៕
