ព័ត៌មានអន្តរជាតិ

មហាសន្និបាតប្រចាំឆ្នាំ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ​ប្រារព្ធបើកនៅក្រុងប៉េកាំង

នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី៥ ខែមីនា មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បាន​​ប្រារព្ធបើកនៅសភាប្រជាជនក្រុងប៉េកាំង។

ក្នុងអំឡុងពេលបើកមហាសន្និបាតរយៈពេល ៨ថ្ងៃ តំណាងប្រជាជនទូទាំងប្រទេសចិន​ចំនួនជាង២៧០០ រូប​ដែលមកពីគ្រប់តំបន់ គ្រប់ជនជាតិ និងគ្រប់វិស័យរទូទាំងប្រទេសចិននឹង​ពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាល ត្រួតពិនិត្យសេចក្តីព្រាងនៃសេចក្តីសង្ខេបនៃផែនការ ៥ ឆ្នាំទី ១៥ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិនិងសង្គមរបស់ចិន។ល។

សូមបញ្ជាក់ថា មហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន​ជា​ស្ថាប័ន​អំណាច​កំពូលរបស់ប្រទេសចិន ដែលមានអាណត្តិកាល ​៥ ឆ្នាំ​ និង​បើកធ្វើកិច្ចប្រជុំជារៀងរាល់ឆ្នាំ។ វាគឺជា​ការបង្ហាញពីនយោបាយប្រជាធិបតេយ្យសង្គមនិយមដែលមានលក្ខណៈពិសេសចិន ហើយ​លើកនេះគឺកិច្ចប្រជុំលើកទី ៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន​នីតិកាលទី ១៤។

ឆ្នាំ ២០២៦​ គឺជា​ឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការ ​៥ ឆ្នាំទី ១៥ សភាតំណាងប្រជាជនទូទាំងប្រទេសចិននឹងត្រួតពិនិត្យសេចក្តីព្រាងនៃសេចក្តីសង្ខេបនៃផែនការ ៥ ឆ្នាំ ទី ១៥ ​ឯសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននឹង​ពិគ្រោះពិភាក្សា​និងលើកសំណើយ៉ាងទូលំទូលាយជុំវិញសេចក្តីព្រាងច្បាប់ ដើម្បីរួមគ្នាគូសវាស់ផែនការមេ​សម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

To Top