ក្រុមហ៊ូធី ប្រកាសគាំទ្រអ៊ីរ៉ង់ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសកម្មភាព
សាណា៖ លោក Abdulmalik al-Houthi មេដឹកនាំក្រុមហ៊ូធី របស់ប្រទេសយេម៉ែន បានឧ្យដឹងថា ពួកគេឈរជាមួយអ៊ីរ៉ង់ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការប្រសិនបើចាំបាច់។
លោក Abdulmalik បានឧ្យដឹងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដែលចាក់ផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍ Al-Masirah ដែលដឹកនាំដោយក្រុមហ៊ូធីថា “ម្រាមដៃ របស់យើងស្ថិតនៅលើប៊ូតុងនៅពេលណាក៏បាន ដោយពណ៌នាវាថាជាសមរភូមិ សម្រាប់ប្រជាជាតិទាំងមូល មិនមែនសម្រាប់គណបក្សតែមួយនោះទេ”។
លោកបានលេីកឡេីងថា អ៊ីស្រាអែល និង “អាវុធទាំងអស់របស់ខ្លួនស្វែង រកការបង្កើតស្ថានភាពរំលោភបំពាន” ហើយមានបំណង “ធ្វើសង្គ្រាមបើកចំហប្រឆាំងនឹងប្រជាជនសេរីនៃប្រទេស ដោយគ្មានការគ្រប់គ្រង ការរឹតបន្តឹង ឬការប្តេជ្ញាចិត្តណាមួយឡើយ”។
លោក Abdulmalik បានព្រមានថា “សត្រូវ” កំពុងរៀបចំ បញ្ជីគោលដៅ និងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុពី ប្រទេសអារ៉ាប់មួយចំនួន ដោយស្តុកទុកអាវុធមុនពេលជ្រើសរើសពេលវេលាត្រឹមត្រូវ។
លោកក៏បានអំពាវនាវដល់អ្នកគាំទ្រ ឱ្យចូលរួមក្នុងបាតុកម្មដ៏ធំមួយនៅថ្ងៃសុក្រ ដែលនឹងផ្ញើសារសំខាន់មួយ នៅពេលវេលាដ៏រសើបមួយ និងមានគោលបំណង បញ្ជាក់ជាថ្មី នូវការគាំទ្រយ៉ាងពេញទំហឹង របស់ប្រជាជនយេម៉ែន ចំពោះប្រជាជនអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
