ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា​ ចាប់ផ្តើមទំនាក់ទំនងការទូត ជាមួយសហរដ្ឋអាមេរិកឡើងវិញ

ការ៉ាកាស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានប្រកាសថា វេណេស៊ុយអេឡា​ បានសម្រេចចិត្តស្តារទំនាក់ទំនងការទូត និងកុងស៊ុលជាមួយសហរដ្ឋអាមេរិកឡើងវិញ។

រដ្ឋាភិបាលបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ វិធានការនេះកើតឡើង បន្ទាប់ពីដំណើរការ នៃការសន្ទនាការទូត ប្រកបដោយចីរភាព រវាងភាគី ទាំងពីរ ដែលក្នុងនោះពួកគេបានយល់ ព្រមបន្តទំនាក់ទំនងស្ថាប័ន និងឆ្ពោះទៅរកដំណាក់ កាលថ្មី នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

ភាគីវេណេស៊ុយអេឡាបានត្រៀម ខ្លួនរួចជាស្រេច​ សម្រាប់ដំណាក់កាលថ្មីមួយ នៅក្នុងទំនាក់ទំនងទ្វេភាគី ដែលត្រូវបានសម្គាល់ ដោយគោលការណ៍នៃ ការគោរពគ្នាទៅវិញទៅមក សមភាពអធិបតេយ្យភាពរបស់រដ្ឋ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top