រឿងរ៉ាវរបស់លោក Xi Jinping ក្នុងមហាសន្និបាត សភាទាំងពីរ ៖ «យើងត្រូវតែទទួលស្គាល់ និងផ្តល់តម្លៃ ឱ្យទ្រព្យសម្បត្តិរបស់ខ្លួន ហើយមិនត្រូវមើលស្រាលវាឡើយ»
ក្នុងអំឡុងពេលមហាស្និបាតសភា ទាំងពីរប្រចាំឆ្នាំ ២០១៨ លោក Wu Weishan សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានថ្លែងសុន្ទរកថាក្រោមមូលបទ «ការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិតាមរយៈស្នាដៃល្អៗ»។ បន្ទាប់ពីស្តាប់រួច ប្រធានរដ្ឋចិនលោក Xi Jinping បានចែករំលែកគំនិត របស់លោកលើជំនឿចិត្ត លើខ្លួនឯងខាងវប្បធម៌ថា «ឥឡូវនេះ យើងស្ថិតនៅក្នុងយុគសម័យ ដែលជិតបំផុតទៅនឹង ការស្តារភាពរុងរឿងឡើងវិញ នៃវប្បធម៌ ។ យើងមានជំនឿចិត្តលើខ្លួនឯង» ។ លោកបានបន្ថែមថា របៀបគិតគូរបញ្ហា របស់មនុស្សជាតិគឺទាក់ទងនឹងហ្សែន និងឈាមជ័រ នៃប្បធម៌ចិនដែលមានអាយុកាលប្រាំពាន់ឆ្នាំមក។
ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិន លើកទី ១៨ មក លោក Xi Jinping តែងតែចាត់ទុកការអភិវឌ្ឍវប្បធម៌នៅជួរមុខនៃការធ្វើអភិបាលកិច្ចជាតិ ដើម្បីបង្កើនជំនឿចិត្តខាងវប្បធម៌ និងពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងក្លា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានអនុវត្តជាបន្តបន្ទាប់នូវគម្រោងតាមដានប្រភពដើមនៃអរិយធម៌ចិន ដោយប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីស្វែងយល់ ពីឫសគល់នៃអរិយធម៌, ធ្វើវិសោធនកម្មច្បាប់ស្តីពីការការពារវត្ថុបុរាណវប្បធម៌ ដោយកំណត់ខ្សែបន្ទាត់ក្រហម សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌ជាមួយនឹង “ប្រព័ន្ធតឹងរ៉ឹងបំផុត”, បង្កើតតំបន់ការពារបរិស្ថានវប្បធម៌ថ្នាក់ជាតិ (ពិសោធន៍) សាងសង់ឧទ្យានវប្បធម៌ ជាតិចំនួនប្រាំ និងលើកកម្ពស់ការអភិរក្ស ។ល។ វិធានការទាំងនេះបង្កើតបាននូវរបាំងរឹងមាំសម្រាប់ការការពារ និងបន្តស្នងមរតកវប្បធម៌ ។
ការដាក់បញ្ចូល វិកិណ្ណដ្ឋានបុរាណ Liangzhu និងអ័ក្សកណ្តាលក្រុងប៉េកាំងដោយជោគជ័យនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានធ្វើឱ្យប្រទេសចិន ឈានមុខគេលើចំនួនបេតិកភណ្ឌពិភពលោកលើសកលលោក ឯចំនួនបេតិកភណ្ឌអរូបីបានជាប់ចំណាត់ថ្នាក់លេខមួយ នៅទូទាំងពិភពលោក។ នេះមិនត្រឹមតែជាសមិទ្ធផលនៃវប្បធម៌ដ៏យូរលង់របស់ប្រទេសចិនប៉ុណ្ណោះទេប ប៉ុន្តែថែមទាំងជាការរួមចំណែក ចំពោះអរិយធម៌ពិភពលោកទៀតផង។
នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំនេះ លោក Xi Jinping បានទៅចុះត្រួតពិនិត្យតាមផ្លូវពាណិជ្ជកម្មឡុងហ្វូស៊ី ក្នុងទីក្រុងប៉េកាំង ដោយឈប់ឈរនៅ តាមតូបលក់ទំនិញផ្សេងៗ ដើម្បីសង្កេតមើល និងទិញអាហារពិសេស និងផលិតផលច្នៃប្រឌិតថ្មីខាងវប្បធម៌ ។ លោកបានកត់សម្គាល់ថា “បរិយាកាសវប្បធម៌ប្រវត្តិសាស្ត្រនៅទីនេះមានភាពជ្រាលជ្រៅណាស់ យើងត្រូវតែបន្តវេន និងផ្សព្វផ្សាយវាឱ្យបានល្អ”។
ការលាយបញ្ចូលគ្នារវាងប្រពៃណី និងទំនើ កំពុងធ្វើឱ្យឱ្យប្រទេសចិនបង្កប់ចរិតលក្ខណៈពិសេស និងទាក់ទាញការចាប់អារម្មណ៍ពីពិភពលោក។ ដូចដែលលោក Xi Jinping បានមានប្រសាសន៍ថា “វប្បធម៌ចិនគឺជារបស់ប្រវត្តិសាស្ត្រ និងជារបស់សហសម័យ ជារបស់ប្រជាជាតិ និងជារបស់សកលលោក”។
ដោយសម្លឹងមើលទៅអនាគត សំណើ “ផែនការប្រាំឆ្នាំលើកទី ១៥” បានកំណត់យក “ការកែលម្អកម្រិតអរិយធម៌សង្គមយ៉ាងច្រើន” ជាគោលដៅសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងអំឡុងពេល “ផែនការប្រាំឆ្នាំលើកទី ១៥” ដើម្បីបន្តថែរក្សានិងអភិវឌ្ឍវប្បធម៌។ ប្រទេសចិនដែលមានជំនឿចិត្តខាងវប្បធម៌យ៉ាងរឹងមាំ នឹងការពារ និងបន្តវេនទ្រព្យសម្បត្តិវប្បធម៌របស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ និងឱបក្រសោបពិភពលោកដោយអាកប្បកិរិយាបើកចំហ៕
