លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្តែងការជូនពរដ៏ល្អបវរចំពោះស្ត្រី
ឆ្លៀតក្នុងឱកាសនៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ជិតមកដល់ លោក Xi Jinping ប្រធានរដ្ឋចិនតាងនាមឲ្យមជ្ឈិមបក្សកុម្មុយនីស្តចិន បានសម្តែងការជូនពរសម្រាប់ទិវា និងការជូនពរដ៏ល្អបវរចំពោះតំណាងស្ត្រី សមាជិកស្ត្រី បុគ្គលិកស្ត្រី ដែលកំពុងចូលរួមមហាសន្និបាតសភាទាំងពីរចិន , ស្ត្រីគ្រប់ជនជាតិ គ្រប់មជ្ឈដ្ឋានទូទាំងប្រទេសចិន និងជនរួមជាតិស្ត្រីនៃតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតំបន់តៃវ៉ាន់ ក៏ដូចជាអាណិកជនចិនស្ត្រីនៅក្រៅប្រទេស ៕
