លោកXi Jinping សួរសុខទុក្ខ តំណាងគណបក្ស ប្រជាធិបតេយ្យ កសិករកម្មករចិន សមាគម Jiusan មជ្ឈដ្ឋានវេជ្ជសាស្ត្រ និងសុខាភិបាលចិន មជ្ឈដ្ឋានសុខុមាលភាពសង្គម និងសន្តិសុខសង្គមចិន ដែលចូលរួមមហាសន្និបាតសភាប្រឹក្សា នយោបាយប្រជាជនទូទាំងប្រទេស
នារសៀលថ្ងៃទី៦ ខែមីនា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានអញ្ជើញសួរសុខទុក្ខតំណាង គណបក្សប្រជាធិបតេយ្យ កសិករកម្មករចិន សមាគមJiusan មជ្ឈដ្ឋានវេជ្ជសាស្ត្រនិងសុខាភិបាលចិន មជ្ឈដ្ឋានសុខុមាលភាពសង្គមនិងសន្តិសុខសង្គមចិន ដែលអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ៤នៃ មហាសន្និបាតសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេស នីតិកាលទី១៤ និងចូលរួមកិច្ចប្រជុំរួម ដើម្បីស្តាប់មតិយោបល់និងសំណើរបស់សមាជិកសភា ។
បន្ទាប់ពីស្តាប់ការបញ្ចេញមតិ យោបល់ របស់អ្នកទាំងអស់គ្នា លោកXi Jinpingបានថ្លែងសុន្ទរកថាគន្លឹះ ។

លោកបានលើកឡើងថា ការកសាង រួចនូវប្រទេសចិនប្រកប ដោយសុខុមាលភាពនៅឆ្នាំ២០៣៥ គឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្រ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
រយៈពេល “ផែនការ៥ឆ្នាំ លើកទី១៥ គឺជាពេលវាលាគន្លឹះ សម្រាប់សម្រេចគោលដៅនេះ ត្រូវតែរៀបចំផែនការនិងពន្លឿនវឌ្ឍនភាព ដើម្បីខិតខំសម្រេច បាននូវលទ្ធផល ជាលក្ខណៈសម្រេច។លោកបន្តទៀតថា ការកសាងប្រទេសចិនប្រកបដោយសុខុមាលភាព គឺជាគម្រោងជាប្រព័ន្ធ ត្រូវតែផ្តោតសំខាន់ទៅ លលើភារកិច្ចសំខាន់ៗ កែលម្អប្រព័ន្ធសុខាភិបាល សាធារណៈនិងសេវាវេជ្ជសាស្រ្ត ធ្វើឱ្យកំណែទម្រង់វេជ្ជសាស្រ្ត មានភាពកាន់ស៊ី ជម្រៅ ជំរុញនវានុវត្តន៍ ផ្នែកវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម ព្រមទាំងពង្រឹងក្រមសីលធម៌ វេជ្ជសាស្រ្តនិងការ បណ្ដុះបណ្ដាល ធនធានមនុស្ស ។ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងគណបក្សប្រជាធិបតេយ្យកសិករកម្មករចិន សមាគមJiusan មជ្ឈដ្ឋានវេជ្ជសាស្ត្រនិងសុខាភិបាលចិន មជ្ឈដ្ឋានសុខុមាលភាព សង្គមនិងសន្តិសុខសង្គមចិនត្រូវតែបញ្ចេញឧត្តមភាព ប្រមូលផ្តុំកម្លាំងកាយនិងចិត្ត ដើម្បីរួមចំណែកសម្រាប់ការកសាងប្រទេសចិន ប្រកបដោយសុខុមាលភាព៕
