ព័ត៌មានអន្តរជាតិ

ប្រធានាធីបតី អាមេរិក លោក Donald Trump គម្រាមអ៊ីរ៉ង់សាជាថ្មី

បរទេស​៖យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានចេញសេចក្តីថ្លែងការណ៍ គម្រាមកំហែងថ្មីមួយ ទៅកាន់ប្រទេសអ៊ីរ៉ង់ សាជាថ្មី ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ ពីប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានចេញលិខិតសុំទោស ចំពោះការវាយប្រហារពីមុន មកលើបណ្តាប្រទេសឈូងសមុទ្រ។

នៅក្នុងការបង្ហោះនៅលើវេទិកាសង្គម Truth Social របស់គាត់កាលពីថ្ងៃសៅរ៍ លោក Trump បានអះអាងថាប្រទេសអ៊ីរ៉ង់ នឹងរងការវាយប្រហារយ៉ាងខ្លាំង នៅថ្ងៃនេះ។

លោក Trump បានលើកឡើងថា ទីក្រុងតេហរ៉ង់បានត្រឹមតែសុំទោស និង យល់ព្រមចុះចាញ់ ដល់ប្រទេសជិតខាងនៅមជ្ឈិមបូព៌ា របស់ខ្លួនដោយសារតែការវាយប្រហារ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលមិនមានការអត់ធ្មត់។

មកដល់ពេលនេះចំនួនអ្នកស្លាប់ ដោយសារការទម្លាក់គ្រាប់បែកអាមេរិក-អ៊ីស្រាអែលនៅអ៊ីរ៉ង់ឥឡូវនេះបានកើនឡើងដល់យ៉ាងហោចណាស់ ១៣៣២នាក់ នេះបើយោងតាមអាជ្ញាធររបស់ប្រទេស ។ យ៉ាង​ហោច​ណាស់ ១៦៨​នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​ជា​កុមារ​មក​ពី​សាលា​កុមារី Minab។

នៅក្នុងសារដែលបានកត់ត្រា ដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃសៅរ៍ លោក Pezeshkian បាននិយាយថាក្រុមប្រឹក្សា ដឹកនាំបណ្តោះអាសន្នរបស់អ៊ីរ៉ង់ បានយល់ព្រមបញ្ឈប់ការវាយប្រហារលើប្រទេសជិតខាង លុះត្រាតែការវាយប្រហារលើអ៊ីរ៉ង់មានប្រភពមកពីទីនោះ។ លោក Pezeshkian បានសង្កត់ធ្ងន់ទៀតថា យើងមិនមានចេតនាឈ្លានពានប្រទេសជិតខាងទេ។ ដូចដែលខ្ញុំបាននិយាយម្តងហើយម្តងទៀត ពួកគេគឺជាបងប្អូនរបស់យើង៕

ប្រែសម្រួល៖ស៊ុនលី

To Top