ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថា អ៊ីរ៉ង់គឺជាអ្នកទំលាក់គ្រាប់បែក លើសាលារៀន Minab ដោយខ្លួនឯង

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិកលោក Donald Trump បានបដិសេធការទទួលខុសត្រូវ របស់អាមេរិក ចំពោះការវាយប្រហារលើសាលារៀន អ៊ីរ៉ង់ដែលបានសម្លាប់មនុស្ស ចំនួន១៧៥ នាក់ ដែលភាគច្រើនជាកុមារ ដោយលើកឡើងជំនួសមកវិញថា វាគឺជាកំហុសខុសឆ្គងរបស់មីស៊ីលអ៊ីរ៉ង់ គឺត្រូវស្តីបន្ទោសទៅវិញនោះទេ។

សុន្ទរកថារបស់គាត់ផ្ទុយនឹងការស៊ើបអង្កេតដោយ AP, CNN, New York Times និង Washington Post ដែលបានបញ្ចប់ទៅនិងដោយ ផ្អែកលើរូបភាពផ្កាយរណប និងភស្តុតាងដែលមើលឃើញផ្សេងទៀតថា សហរដ្ឋអាមេរិកទំនងជាបានបំផ្លាញសាលាបឋមសិក្សារបស់ក្មេងស្រីនៅក្នុងទីក្រុង Minab ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលការទម្លាក់គ្រាប់បែកកាលពីថ្ងៃទី២៨ខែកុម្ភៈ ដែលទីតាំងកងឆ្មាំបដិវត្តន៍អ៊ីស្លាមស្ថិតនៅក្បែរនោះ។

នៅពេលសួរកាលពីថ្ងៃសៅរ៍ថាតើសហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះការវាយប្រហារលើសាលារៀនដែរឬទេ លោក Trump បាននិយាយថា ៖តាមគំនិតរបស់ខ្ញុំ ផ្អែកលើអ្វីដែលខ្ញុំបានឃើញ នោះត្រូវបានធ្វើឡើងដោយអ៊ីរ៉ង់។

បន្ទាប់មកអ្នកសារព័ត៌មានម្នាក់បានសួររដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិក PeteHegseth ថា ៖តើវាពិតទេ… វាគឺជាអ៊ីរ៉ង់ដែលធ្វើដូច្នេះ?លោកHegseth បាននិយាយថា៖យើងកំពុងស៊ើបអង្កេតវា ដោយបន្ថែមថា៖ភាគីតែមួយគត់ដែលកំណត់គោលដៅជនស៊ីវិលគឺអ៊ីរ៉ង់។

លោក Trump ក៏បាន​ឆ្លើយឆ្លងបន្ថែម​ដោយ​និយាយ​ថា៖យើង​គិត​ថា​វា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រទេស​អ៊ីរ៉ង់ ព្រោះ​ពួកគេ​មាន​ភាព​ខុស​ឆ្គង​ខ្លាំង​ណាស់ ដូច​ដែល​អ្នក​ដឹង​ជាមួយ​នឹង​គ្រាប់​បែក​របស់​ពួក​គេ។ ពួក​គេ​មិន​មាន​ភាព​សុក្រឹត​អ្វី​ឡើយ។

អង្គការសហប្រជាជាតិបានថ្កោលទោសការវាយប្រហារនេះថាជា៖ការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើកុមារ លើការអប់រំ និងអនាគតនៃសហគមន៍ទាំងមូលដោយសង្កត់ធ្ងន់ថា ជនស៊ីវិលមិនត្រូវចាត់ទុកជាវត្ថុបញ្ចាំសម្រាប់សង្គ្រាមនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top