ព័ត៌មានអន្តរជាតិ

តម្លៃប្រេងធ្លាក់ចុះវិញហើយ បន្ទាប់ពីលោកត្រាំថា សង្គ្រាមនៅអ៊ីរ៉ង់ “ជិតបញ្ចប់ទាំងស្រុងហើយ”

បរទេស៖ តម្លៃភាគហ៊ុន និងថាមពលបានប្រែប្រួលគួរឱ្យកត់សម្គាល់នៅរសៀលថ្ងៃចន្ទ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់សារព័ត៌មាន CBS News ថា សង្គ្រាមនៅអ៊ីរ៉ង់គឺ “ជិតបញ្ចប់ទាំងស្រុងហើយ”។

យោងតាមសារព័ត៌មាន NBC NEWS ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា លោក ត្រាំ បាននិយាយសារនោះម្តងទៀត នៅពេលក្រោយ នៃថ្ងៃនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅរដ្ឋផ្លរីដា ជាកន្លែងដែលលោកបាននិយាយថា សហរដ្ឋអាមេរិកកំពុង “សម្រេចបាននូវជំហានសំខាន់ៗ ឆ្ពោះទៅរកការសម្រេចគោលបំណង យោធារបស់យើង”។

លោក ត្រាំ បាននិយាយថា នេះគ្រាន់តែជាដំណើរផ្សងព្រេង មួយទៅកាន់អ្វីមួយដែលត្រូវធ្វើ។ “យើងក៏ជិតដល់ការបញ្ចប់វាដែរ”។

បន្ទាប់ពីបានកើនឡើងដល់ទៅ 32% ពេញមួយយប់ដល់ 119 ដុល្លារក្នុងមួយបារ៉ែល តម្លៃប្រេងឆៅ របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះវិញប្រហែល 5% ដល់ប្រហែល 86 ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង 4 រសៀល។ ប្រេងឆៅ Brent ក៏បានធ្លាក់ចុះជាង 3.5% ដល់តិចជាង 89 ដុល្លារក្នុងមួយបារ៉ែល។

ប្រែសម្រួលៈ ណៃ តុលា

To Top