លោក ពូទីនថា រុស្ស៊ីនឹងផ្គត់ផ្គង់ ថាមពលដល់អឺរ៉ុប ប្រសិនបើអឺរ៉ុបស្នើសុំ
បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីនឹងផ្គត់ផ្គង់ប្រេង និងឧស្ម័នដល់អ្នកទិញនៅអឺរ៉ុប ដោយផ្តល់ថា កិច្ចសហប្រតិបត្តិការបែបនេះគឺ “រយៈពេលវែង” ហើយនឹងការមិនដាក់សម្ពាធ នយោបាយលើទីក្រុងមូស្គូ។
យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា តម្លៃប្រេងបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ ដោយការជួញដូរលើសពី ១០០ ដុល្លារនៅសប្តាហ៍នេះជាលើកដំបូង ចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការវាយលុកអ៊ុយក្រែន របស់ខ្លួនក្នុងឆ្នាំ ២០២២។
នៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងបន្តផ្គត់ផ្គង់ប្រេងដល់ដៃគូ “ដែលអាចទុកចិត្តបាន” នៅអាស៊ី ក៏ដូចជាសមាជិកសហភាពអឺរ៉ុបគឺប្រទេស ហុងគ្រី និងស្លូវ៉ាគី។
លោក ពូទីន បាននិយាយថា “ប្រសិនបើក្រុមហ៊ុនអឺរ៉ុប និងអ្នកទិញនៅអឺរ៉ុបសម្រេចចិត្តផ្លាស់ប្តូរទិសដៅរបស់ខ្លួនភ្លាមៗ និះយើងនឹងផ្តល់ឱ្យយើងនូវកិច្ចសហប្រតិបត្តិការរយៈពេលវែង និងប្រកបដោយចីរភាព គ្មានសម្ពាធនយោបាយ នោះសូមបន្តទៅមុខទៀត។ យើងមិនដែលបដិសេធឡើយ”។
សូមជម្រាបថា សហភាពអឺរ៉ុប បានហាមឃាត់ការនាំចូលប្រេងឆៅ របស់រុស្ស៊ីតាមសមុទ្រក្នុងឆ្នាំ ២០២២ ខណៈដែលការនាំចេញបំពង់បង្ហូរ ប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគី ត្រូវបានបញ្ឈប់ ជាបណ្ដោះអាសន្ន ចាប់តាំងពីខែមករាមក ដោយសារតែការខូចខាត ដល់បំពង់បង្ហូរប្រេង Druzhba តាមរយៈប្រទេសអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា
